ជីវិតកម្សាន្ដ
តារាស្រី ២ ដួង ចង់ជួបអតីតអ្នកចម្រៀងទសវត្សរ៍ ៨០ ឡឹម វណ្ណារី ធ្លាក់ខ្លួនយ៉ាងកម្សត់នៅខេត្តបាត់ដំបង
ក្រោយបាត់ដំណឹងពីវិថីសិល្បៈយូឆ្នាំមកនោះ អតីតអ្នកចម្រៀងជើងចាស់អំឡុងទសវត្សរ៍ ៨០ និង ៩០ លោកស្រី ឡឹម វណ្ណារី បាននឹងកំពុងធ្លាក់ខ្លួនយ៉ាងកម្សត់រស់នៅឯខេត្តបាត់ដំបង ខណៈជីវភាពជួបការខ្វះខាតផងដែរ។

អ្នកចម្រៀងជើងចាស់ ឡឹម វណ្ណារី កាលពីថ្មីៗកន្លងមកនេះមានការបង្ហើបដំណឹងថា បច្ចុប្បន្នលោកស្រីគឺមានវ័យកាន់តែចាស់ហើយ ខណៈលោកស្រីកំពុងរស់នៅយ៉ាងកម្សត់ក្នុងផ្ទះតូចមួយនាទឹកដីខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ក៏មានការអំពាវនាវដើម្បីសូមឲ្យសប្បុរសជនមេត្តាជួយដល់អ្នកចម្រៀងទសវត្សរ៍ ៨០និង ៩០រូបនេះ។
បើយោងការបង្ហោះចែករំលែកនៅលើគណនីឈ្មោះ Heang Chamnith បានបញ្ជាក់ថា លោកស្រី ឡឹម វណ្ណារី អ្នកចម្រៀងទសវត្សរ៍ ៨០និង ៩០ ដ៏ល្បីល្បាញ ជាម្ចាស់បទ “លក់ស្រូវជូនរដ្ឋ” បទ “កន្សែងអូនប៉ាក់ជូនបងយោធា” និង បទពិរោះៗជាច្រើនបទទៀត ដែលលមហាជននៅចង់ចាំមិនភ្លេចបច្ចុប្បន្ននេះលោក ស្រី ឡឹម វណ្ណារី កំពុងរស់នៅក្នុងជីវភាពដ៏សែនលំបាកក្នុងខេត្តបាត់ដំបង។

ប្រភពបានបន្ថែមថា «សូមមហាជនឧបត្ថម្ភ ឬផ្តល់ឱកាសការងារជូនលោកស្រីបានបំពេញ ដើម្បីទទួលបានប្រាក់ចំណូល សម្រាប់ដោះស្រាយក្នុងជីវភាពផង។ បន្ទាប់ពីទទួលដឹងនេះភ្លាមៗ គេឃើញតារាស្រីពហុជំនាញ ពីររូបបានប្រកាសស្វែងរក និងចង់ជួបលោកស្រី ឡឹម វណ្ណារី ផងដែរ។
តារាល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា ខ្ញុំចង់បានលេខគាត់តើមានបងប្អូនណាដឹងទេ។ ចំណែកឯតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ក៏បានលើកឡើងដែរថា រូបខ្ញុំពិតជាចង់បានលេខទូរស័ព្ទរបស់អ្នកមីង បងប្អូនណាដឹងជួយប្រាប់ផង៕
អត្ថបទ៖ ចាន់រ៉ា
\




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


