ជីវិតកម្សាន្ដ
សំពាយឈ្មោះមេម៉ាយច្រើនឆ្នាំ ទូច ស្រីល័ក្ខ បង្ហាញទំហំទឹកចិត្តធំធេង ក្នុងនាមជាម្ដាយស្រលាញ់កូន
គេចាំបានថា តារាស្រីចូលចិត្តកំប្លុកកំប្លែង និងលេងស្ទាយ៍បែបយុវវ័យអ្នកនាង ទូច ស្រីល័ក្ខ និងអតីតស្វាមីជាជនជាតិបរទេស បានសម្រេចបញ្ចប់ចំណងស្នេហាជាប្ដីប្រពន្ធរយៈពេលប្រមាណ ៥ ឆ្នាំ មកហើយ ខណៈចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ កំពុងរស់នៅយ៉ាងកក់ក្ដៅជាមួយ ស្រីល័ក្ខ។

បើតាមការកត់សម្គាល់ជារឿយៗ តារាស្រី ទូច ស្រីល័ក្ខ តែងបង្ហាញនូវអារម្មណ៍ពាក់ព័ន្ធវិបត្តិផ្លូវចិត្ត មួយចំនួនដែលរស់នៅជាប់ឈ្មោះជាស្រីមេម៉ាយ ហើយថែមទាំងមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ពិសេសការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែទទួលបានការលើកទឹកចិត្ត និងសរសើរថា ជាម្ដាយល្អ រស់ចិញ្ចឹមកូន និងមើលថែផ្ដល់ការរៀនសូត្របានកាន់តែល្អទៀតផង។

ជាមួយគ្នានេះដែរ តារាស្រី ទូច ស្រីល័ក្ខ ក៏បង្ហាញទំហំទឹកចិត្តធំធេងក្នុងនាមជាម្ដាយស្រលាញ់កូន ក្រោយសំពាយឈ្មោះមេម៉ាយច្រើនឆ្នាំ។ អ្នកនាង ស្រីល័ក្ខ បានថ្លែងអារម្មណ៍ថា «ទោះជាការប្រឡងថ្ងៃនេះចេញជាលទ្ធផលបែបណាក៏ដោយ ក៏ម៉ាក់នៅតែសរសើរថា កូនប្រុសរបស់ម៉ាក់នៅតែក្លាហាន និងតែងតែចង់បានអ្វីធ្វើអ្វីដោយការប្រឹងរបស់កូន»។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា «គ្មានសេចក្ដីសុខណាបានឃើញការប្រឹងប្រែងរបស់កូនទទួលបានថ្ងៃនេះទេ រាល់ថ្ងៃនេះខ្ញុំបានសាងកម្លាំងចិត្តជាច្រើន ដោយប្រើពេលវេលាតែមួយគត់របស់ខ្ញុំនោះ គឺប្រឹងដើម្បីគាត់ លះបង់ពេលវេលាដើម្បីគាត់ ចង់ឃើញស្នាមញញឹមរបស់គាត់ ហើយក៏ចង់ឲ្យកូនរបស់ខ្ញុំជាក្មេងម្នាក់ដែលមានចំណេះជាប់ខ្លួន និងស្គាល់ពីសង្គមឲ្យបានច្រើន សុជីវធម៌ក្នុងសង្គមគឺសំខាន់បំផុត»។

គួររម្លឹកថា តារាចម្រៀង ទូច ស្រីល័ក្ខ ក្រោយពេលសាងសុភមង្គលស្នេហាជាមួយអតីតស្វាមីជនជាតិបរទេសមានរយៈពេលយូរឆ្នាំ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់យ៉ាងស្រស់ស្អាតនោះ ក៏ស្រាប់តែជីវិតស្នេហារបស់នាង និងស្វាមី ឈានដល់ផ្លូវបែកបាក់ ក្រោមហេតុផលមានជនទី ៣ ចូលជ្រៀតជ្រែកបំបែកបំបាក់ស្នេហាពួកគេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


