ជីវិតកម្សាន្ដ
អ្នកនិពន្ធ សុន រដ្ឋា ប្រតិកម្មឆ្លើយតបអតីតបេក្ខភាព Cambodian Idol ឈិន រ័ត្ន
បន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកនូវព័ត៌មានដ៏រសើប ជុំវិញអតីតបេក្ខភាពលេចធ្លោ Cambodian idol លោក ឈិន រ័ត្ន បានធ្លាក់ខ្លួនទៅបញ្ចូលហ្គាសនៅឯស្រុកកំណើត ព្រោះគ្មានទីផ្សារច្រៀង ព្រមទាំងអស់សង្ឃឹមចំពោះការសន្យារបស់អ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះម្នាក់នោះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលជាថ្មី។

យោងតាមការចុះផ្សាយដំណឹងនោះ បានលើកឡើងដូច្នេះថា អតីតបេក្ខភាពលេចធ្លោ Cambodian Idol រដូវកាលទី ៤ ឈិន រ័ត្ន ធ្លាក់ខ្លួនមកបញ្ចូលហ្គាសលក់ ក្រោយរង់ចាំការសន្យារបស់អ្នកនិពន្ធល្បីឈ្មោះម្នាក់ ដូចកាប់បំពង់រង់ចាំទឹកភ្លៀង។ ក្នុងនោះដែរ ក៏មានការរៀបរាប់ថា លោក ឈិន រ័ត្ន ពិតមានក្ដីអស់សង្ឃឹមខ្លាំងទៅលើអ្នកនិពន្ធរូបនោះ ព្រោះការនិយាយកាលពីមុន គឺគ្រាន់ជាសន្យាខ្យល់ប៉ុណ្ណោះ។

បើតាមសម្ដីរបស់អតីតបេក្ខជន លោក ឈិន រ័ត្ន ដែលបានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកបានបញ្ជាក់ថា មកទល់ពេលនេះលោកពុំមានកម្មវិធីណាមួយគេហៅទៅច្រៀងទេ ពោលចាប់តាំងពីប្រឡងធ្លាក់មកម្ល៉េះ។ ចំណែកសំនួរថាកន្លងមកធ្លាប់ឮថាមានគេចង់និពន្ធចម្រៀងឲ្យច្រៀងបានល្បី? ត្រូវបាន ឈិន រ័ត្ន និយាយថា អត់ទាន់មានទេ ពោលគឺធ្លាប់តែឃើញព័ត៌មានគេចុះផ្សាយដែរ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានសោះតែម្ដង។

ឈិន រ័ត្ន បន្តទៀតថា ពិបាកដែរពេលខ្លះគេចេះតែថាឲ្យផុតតែពីមាត់ទៅ បើគេចង់ជួយយើងមែន គឺគេជួយហើយ។ ម្យ៉ាងទៀតបើគេមិនជួយក៏មិនដឹងធ្វើម៉េចដែរ មានតែមកបញ្ចូលហ្គាសដដែល។

ក្រោយមានការចែករំលែកព័ត៌មានខាងលើនេះ ភ្លាមៗនោះគេឃើញអ្នកនិពន្ធវ័យក្មេងម្នាក់ដែលនិពន្ធបទប្រចាំខ្លួនឲ្យតារាចម្រៀង អនុស្សាវរីយ៍ គឺ លោក សុន រដ្ឋា បានប្រតិកម្មជុំវិញការលើកឡើងរបស់ ឈិន រ័ត្ន។

លោក សុន រដ្ឋា ដែលទំនងជាអ្នកធ្លាប់ប្រកាសធ្វើបទចម្រៀងឲ្យបេក្ខជន ឈិន រ័ត្ន បានប្រតិកម្មឆ្លើយតបថា នេះជាការសម្ដែង។ លោកថា ប្អូនមិនបើកដៃ ក៏គេមិនផ្សាយដែរ (វីដេអូសម្ដែង) មុនបងជួយ ប្អូនមានដែលជួយខ្លួនឯងទេ? បងមិនឆ្ងល់ទេហេតុអ្វីក្រុមហ៊ុនតូច-ធំ មិនលើក មិនជួយប្អូន។

លោកបន្ថែមថា បងជួយអ្នកចម្រៀងពីរបីនាក់ជោគជ័យ ពួកគាត់ឆ្លងកាត់បទពិសោធន៍បែបណា ប្អូនដឹងទេ? បងឈប់និយាយវែងឆ្ងាយ ព្រោះមិនចង់ឲ្យតែម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២១ ម៉ោង មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
កីឡា៦ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ថ្នាក់ដឹកនាំ និងនាយកដ្ឋានកណ្ដាលសន្តិសុខក្រោមឱវាទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣