ជីវិតកម្សាន្ដ
ឯម រៀម រលីងរលោងទឹកភ្នែក ក្រោយផ្ទុះការរិះគន់ ខណៈ ម៉ា ច័ន្ទបញ្ញា លើកទឹកចិត្ត
អ្នកច្នៃម៉ូដល្បីឈ្មោះលោក ឯម រៀម ថ្មីៗនេះ បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកតុបតែងខ្លួនប្លែក និងសិចស៊ី ទៅចូលរួមក្នុងកម្មវិធីធំមួយ មានទាំងតារាប្រុស-ស្រីល្បីៗជាច្រើននាក់ផងដែរ។

ទោះបីជាមានមតិរិះគន់ និងលើកទឹកចិត្តមួយចំនួនក៏ពិតមែន តែសម្រាប់លោក ឯម រៀម ហាក់មិនមានអ្វីប្រតិកម្មតបតទៅកាន់អ្នកគាំទ្រទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ គេឃើញលោក ឯម រៀម បានបង្ហោះវីដេអូហាក់តូចចិត្ត និងរលីងរលោងទឹកភ្នែកផងដែរ។

បើតាមការបង្ហោះខ្លឹមសារភ្ជាប់នឹងវីដេអូខ្លីរយៈពេលជិត ១ នាទី លោក ឯម រៀម បានសរសេរបែបនេះថា ស្អែកហើយយ៉ាងណាទេខ្ញុំអើយ ឥឡូវអារម្មណ៍អត់នៅក្នុងខ្លួន។ សូមអរគុណដល់បងប្អូនដែលបានផ្ញើសារលើកទឹកចិត្ត និងការស្រឡាញ់គាំទ្រពីបងប្អូន។ ជុំវិញរឿងរ៉ាវនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២១ ខែមីនានេះ មិនទាន់អាចសុំការបកស្រាយពីលោក ឯម រៀម នៅឡើយទេ ខណៈឆាតតាមតេឡេក្រាមលោកមិនទាន់មានការឆ្លើយតប។

ដោយឡែកសម្រាប់លោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងថា សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា បង ឯម រៀម មិនបានធ្វើអីឲ្យប៉ះពាល់ដល់វប្បធម៌ជាតិទេ។ គាត់មិនបានធ្វើឲ្យនរណាម្នាក់ស្អប់ខ្មែរទេ គឺមានតែអ្នកដែលតែងតែស្អប់ស្រាប់។ គាត់បង្កើតថ្មី ដោយឥទ្ធិពល នៃគំនិតចាស់របស់ខ្មែរ ពីដើម (Inspired by Khmer an cient) ពុំបានប្រើប្រាស់ការកែច្នៃពីប្រទេសជិតខាងហើយហៅថាជារបស់ខ្មែរផង។

លោក ម៉ា ច័ន្ទបញ្ញា បន្តទៀតថា ភ្ញាក់ឡើង អ្វីដែលគួរឲ្យខ្លាច និងប៉ះពាល់ពិតប្រាកដ មិនមែនការតុបតែងខ្លួនរបស់គាត់ទេ គឺអ្វីដែលគ្រប់គ្នាយល់ច្រឡំថាជារបស់ខ្លួន ហើយប្រឹងផ្សព្វផ្សាយនេះឯង។ បង រៀម តស៊ូ បង!សិល្បៈគឺជាធម្មជាតិរបស់មនុស្ស មិនមែនជាកំហុសរបស់នរណាម្នាក់ទេ។ បងជាសិល្បករគឺតែងតែត្រូវការការយល់ស្របពីមហាជន តែពុំបានន័យថា បងខុសទេ។ បងមិនមែនជាសិប្បករដែលអ្នកទិញកុម្ម៉ង់បងឲ្យកែនោះទេ តែបងជាអ្នកធ្វើដែលមហាជន និងអ្នកគាំទ្រជាអ្នកពិចារណា៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


