ជីវិតកម្សាន្ដ
មុនធ្លាយចចាមអារ៉ាម តារាជើងចាស់ Pin ធ្លាប់បែកគ្នាជាមួយស្វាមីដល់ ទៅ ៣ ដង
បន្ទាប់ពីលេចធ្លាយនៅពាក្យចចាមអារ៉ាម ដែលធ្វើឲ្យកក្រើកវិស័យកម្សាន្តសិល្បៈថាគូស្នេហ៍ទសវត្សរ៍ទី ៩០ បានសម្រេចលែងលះគ្នា អ្នកនិយមលេងអ៊ីនធឺណេតផ្ដោតសំខាន់ជាងគេលើគូស្នេហ៍របស់ Jetrin Wattanasin និង Pin kejmanee ។

ស្របពេលជាមួយគ្នានោះដែរ តារាសម្ដែងជើងចាស់ Pin kejmanee តែងតែបង្ហោះសារនិងរូបភាពនៅលើបណ្ដាញសង្គមក្នុងន័យទុក្ខសោក ឬសម្រង់ស្នេហាចាក់ដោតដូចជាមានបញ្ហារង្គោះរង្គើក្នុងមែកធាងគ្រួសារអស់ពេលជាយូរមកហើយ។ ទោះយ៉ាងណាត្រលប់ទៅឆ្នាំ ២០១៨ Pin បានចូលរួមក្នុងកម្មវិធី Talking Show ហើយបានលាតត្រដាងពីជីវិតស្នេហាបានបែកគ្នាជាមួយ Jetrin ដល់ទៅ៣ដងមុនរៀបការ និងស្គាល់គ្នាតាំងពីអាយុប្រហែល ២០ឆ្នាំឯណោះ។

ថ្លែងក្នុងបទសម្ភាន៍គូស្នេហ៍រូបនេះបានប្រាប់ថាតាមពិតពួកគេបែកគ្នាមិនតិចដងទេមុនសម្រេចចិត្តរៀបការសាងសុភមង្គល។ តារាសម្ដែង Pin បាននិយាយថាស្វាមីជាមនុស្សពូកែប្រចណ្ឌ ប៉ុន្តែគាត់ក៏ជ្រើសរើសភេទដែលប្រច័ណ្ឌដែរ ប្រុសៗមិនប្រច័ណ្ឌទេ គាត់ច្រណែនតែប្រភេទ Tomboy ព្រោះគាត់ដឹងថាគ្មានបុរសណាហ៊ានរញ៉េរញ៉ៃជាមួយភរិយាទេ។ ដោយសារខ្ញុំមានប្តីនិងកូនរួចហើយ ក្រៅពីនេះខ្ញុំមិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះទេ។
អ្នកម្ដាយកូនបីបន្ថែមទៀតថា ពួកគេធ្លាប់បែកគ្នា៣ដងដោយសារតែជួបបញ្ហាធំមួយចូលមកក្នុងគ្រួសារ “នៅពេលដែលមានព្យុះធំមួយនេះគឺជាបញ្ហាចម្បង។ ពេលនោះគាត់បានទៅក្រៅប្រទេស ហើយទៅដើរលេង បន្ទាប់មកមានព័ត៌ថាគាត់បានគេងបន្ទប់រួមជាមួយមិត្តរួមក្រុមចម្រៀងដែលធ្វើឲ្យខ្ញុំខឹងណាស់”។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះគូស្នេហ៍ចាស់វស្សា J-Pin បានវិលមករកពាក្យចចាមអារ៉ាមម្ដងទៀត ដោយលើកនេះមានពួកគេបានសម្រេចលែងលះគ្នារួចហើយ។ មូលហេតុដែលបែកគ្នាគឺដោយសារតែមានដៃទីបីដូចសព្វដង ខណៈនារីម្នាក់នោះជាមនុស្សល្បីកាលពីអាយុ៤ឆ្នាំ។ ប៉ុន្តែទស្សនិកជននៅតែរង់ចាំការបកស្រាយពីមាត់របស់ពួកគេថាពិតឬមិនពិតប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយធ្លាយដំណឹងលែងលះគ្នា តារាស្រីចាស់វស្សា Pin បង្ហោះសារមួយ អត្ថន័យស៊ីជម្រៅខ្លាំង
ចុចអាន៖សង្សារ Mario ចេញមុខការពារនារីក្នុងឃ្លិប ក្រោយធ្លាយដំណឹងថា ជាជនទី៣គូស្នេហ៍ Jetrin-Pin

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?