ជីវិតកម្សាន្ដ
ក្រោយធ្លាយដំណឹងលែងលះគ្នា តារាស្រីចាស់វស្សា Pin បង្ហោះសារមួយ អត្ថន័យស៊ីជម្រៅខ្លាំង
មិត្តរួមសិល្បៈថៃនិងអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិលើកទឹកចិត្តពេញបណ្ដាញសង្គម Instagram បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្តីប្រពន្ធតារាចម្រៀងទសវត្សរ៍ទី ៩០ មួយគូ បានសម្រចចិត្តលែងលះគ្នា ក្រោយមានជនទី៣ជ្រៀតជ្រែកស្នេហាពួកគេ។

ស្របពេលនោះដែរ អ្នកលេងអ៉ិនធើណេតជាច្រើនក៏បានផ្ដោតលើគូស្នេហ៍ចាស់វស្សាតារាសម្ដែង Pin kejmanee និងស្វាមីដែលជាតារាចម្រៀង Jetrin Wattanasin ច្បាស់ៗថា ពួកគេពិតជាបានដាក់ពាក្យលែងលះគ្នាស្ងាត់ៗមែនហើយ។
យ៉ាងណាមិញ អ្នកម្ដាយកូន៣ គឺតារាសម្ដែងជើងចាស់ Pin ស្រាប់តែបង្ហោះសារមួយតាមរយៈ Instagram Story ជាមួយនឹងខ្លឹមសារដែលបានសរសេរថា “ប្រសិនបើគាត់ពិតជាស្រឡាញ់យើង អ្វីដែលធ្វើឲ្យយើងមិនស្រួល គាត់មិនធ្វើទេ ប៉ុន្តែបើគាត់ធ្វើគឺមកពីគាត់ស្រឡាញ់តែខ្លួនឯង”។

ទោះជាយ៉ាងនេះក្តី ទាំង Pin និងស្វាមី Jetrin មិនទាន់មានបុគ្គលណាម្នាក់ ចេញមុខបកស្រាយឬផ្ដល់បទសម្ភាសន៍ពីបញ្ហាដែលកំពុងផ្ទុះពេញបណ្ដាញសង្គមថៃនោះទេ ខណៈមហាជនជាច្រើនផ្ដោតលើគូស្នេហ៍ចាស់វស្សានេះពិតៗ ហើយក្នុងនោះក៏មានអ្នកបញ្ចេញមតិថា តើមួយណាជាការពិតឬក្លែងក្លាយ ឬត្រូវរង់ចាំស្តាប់សម្ដីពីអ្នកទាំងពីរល្អជាង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella Ranee ក្លាយជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ ពិភពលោក Fendi
ចុចអាន៖អតីតមិត្តស្រី Sean Jindachot ៥ ដួង សុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


