ជីវិតកម្សាន្ដ
ឃើញ Han So Hee ញ៉ែញង Song Hye Kyo ញឹកពេក ហ្វេនសង្ស័យនាងស្រឡាញ់ស្រីដូចគ្នា
ការបញ្ចេញមតិញ៉ែញ៉ង Song Hye Kyo ញឹកញាប់នៅលើ Instagram ធ្វើឱ្យតារាសម្ដែង Han So Hee ត្រូវអ្នកគាំទ្រសង្ស័យថា នាងទំនងជាស្រឡាញ់ស្រីដូចគ្នា ហើយរឿងនេះកំពុងត្រូវបានគេជជែកវែកញែកពាសពេញបណ្ដាញអ៊ីនធឺរណិត។

ជាច្រើនដងដែលគេសង្កេតឃើញ Han So Hee តែងតែសរសេរឃ្លាប្រយោគស្វីតៗដូចមនុស្សស្រឡាញ់គ្នា ខណៈកាលពីលើកមុនតារាស្រីរូបនេះបានខមមិនលើការបង្ហោះរបស់ Son Hye Kyo ថា “ឥឡូវនេះអ្នកជារបស់ខ្ញុំ” (You’re mine now) ។

ត្រឡប់ទៅរូបថតរបស់ Song Hye Kyo នៅអ៊ីតាលី កាលពីមួយឆ្នាំមុននៅពេលនាងបង្ហោះនៅលើ Instagram ស្រាប់តែ Han So Hee បានចូលទៅសរសេរថា “ខ្ញុំដែរ!!! ខ្ញុំក៏ថតនៅទីនេះដែរ!!!!” ហើយកាលពីចុងខែមីនាកន្លងទៅ នៅពេល Song Hye Kyo បានបង្ហោះរូបឱបឆ្កែសំណព្វរបស់នាង ភ្លាមៗ Han So Hee ចេញមកបញ្ចេញមតិបែបកំប្លែង ហាក់បន្លំមែនថា នាងចង់ក្លាយជាឆ្កែនៅក្នុងដៃរបស់ Song Hye Kyo ។

មិនត្រឹមតែប៉ុនណេះទេ អ្នកគាំទ្ររមែងប្រទះឃើញការខមមិនបែបគូសង្សាររបស់ Han So Hee ទៅលើ Song Hye Kyo ជាច្រើនដងផងដែរ។
ទោះយ៉ាងណា អ្នកគាំទ្រមួយចំនួនទៀតមិនយល់ឃើញបែបនេះឡើយ ព្រោះថាតារាស្រីទាំងពីរដួងកំពុងត្រៀមថតរឿងជាមួយគ្នា ក្នុងភាពយន្តថ្មី ហើយពាក្យផ្អែមៗដែល Han So Hee ប្រើទៅលើ Song Hye Kyo វាអាចមកពីពួកនាងចង់បង្កើនទំនាក់ទំនងល្អជាមួយគ្នាប៉ុណ្ណោះ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ័យ ៤១ឆ្នាំដូចគ្នា Song Hye Kyo និង Jun Ji Hyun ឈរនៅលើតារាងតារាស៊ីថ្លៃខ្ពស់ជាងគេដូចគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


