ជីវិតកម្សាន្ដ
នីរតនា ម្ចាស់បទ «កូនក្រមុំបងគ្រាន់តែជាមនុស្សធម្មតា»ចាត់ទុកពិធីមង្គលការគ្មានអ្វីអស្ចារ្យទៅវិញ
លោក នី រតនា បានធ្វើការបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងហើយមានចម្ងល់គ្រប់គ្នាបន្ទាប់ពីលោកចាត់ទុកថាការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីសំខាន់នោះទេ។
តាមរយៈអត្ថន័យមួយឃ្លាដែលត្រូវបានតារាចម្រៀងវ័យក្មេង នី រតនា បង្ហោះនេះដែរ បានកំពុងធ្វើឲ្យអ្នកគាំទ្រចង់ដឹងគ្រប់គ្នា។ ឆ្លើយតបនឹងការលើកឡើងនេះ សាមីខ្លួនលោក នី រតនា បានបញ្ជាក់ថា ចំពោះន័យដែលថា ការរៀបអាពាហ៍ពិពាហ៍គ្មានអ្វីអស្ចារ្យនោះទេ តែអ្វីដែលអស្ចារ្យនោះគឺការថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានគង់វង្សស្ថិតស្ថេរ។

តារាចម្រៀងលោក នី រតនា បានបន្តថា អត្ថន័យនេះធ្វើឡើងគ្រាន់តែអបអរខួប២ឆ្នាំនៃអាពាហ៍ពិពាហ៍ រវាងលោកនិងភរិយាប៉ុណ្ណោះ។ លោកថាHa ppy 2 years anniversary my love រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំរបស់យើង ហើយក៏ជិតដល់ថ្ងៃខួបគម្រប់មួយឆ្នាំរបស់ព្រះនាងតូចដែលជាចំណងដៃដ៏មានន័យ និងមិនអាចកាត់ថ្លៃបានរបស់យើងដែរ។
អរគុណអូននិងកូនដែលចូលមកក្នុងជីវិតបង ហើយសាងគ្រួសារដ៏មានសុភមង្គលជាមួយគ្នា បងមានក្តីសុខខ្លាំងបំផុតដែលមានអូនជាភរិយា។
ការបកស្រាយរបស់លោក នី រតនា ខាងលើនេះទើបធ្វើឲ្យមហាជនបានយល់ច្បាស់ពីអត្ថន័យនេះខណៈការលើកឡើងនោះក៏មានការសាទរយ៉ាងច្រើនពីសំណាក់មហាជនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


