ជីវិតកម្សាន្ដ
ខាន់ ជេមស៍ និង ខេមរៈ សិរីមន្ត ស្គាល់គ្នាជិត ២០ ឆ្នាំ ទើបមានឱកាសជួបគ្នា
រូបភាព ១ សន្លឹក បង្ហាញពីការស្វាគមន៍គ្នាយ៉ាងស្និទ្ធស្នាល និងកក់ក្ដៅរបស់កំពូលតារាចម្រៀង ២ រូប គឺ ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៍ កំពុងផ្ទុះការចាប់អារម្មណ៍ ព្រមទាំងការសរសើរពីសំណាក់អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

រូបថតនេះត្រូវបានអ្នកគាំទ្រតារាប្រុសទាំង ២ រូបខាងលើ បន្តយកមកបង្ហោះចែករំលែកនៅលើបណ្ដាញសង្គម ដែលអាចបញ្ជាក់ថា រវាងឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៍ គឺជាតារាចម្រៀងមានមិត្តភាព នៃការរាប់អានគ្នាយ៉ាងល្អ ឬអាចនិយាយថា ជាគំរូសម្រាប់សិល្បៈជំនាន់ក្រោយៗ ផងដែរ។ ត្រង់ចំណុចនេះក៏មានការលើកឡើងថា តារាចម្រៀង ២ រូបនេះ បានស្ដែងចេញពីទឹកចិត្តស្រលាញ់ និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមកដោយគ្មានលាក់លៀមឡើយ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក ខាន់ ជេមស៍ បាននិយាយថា លោកបានជួបជាមួយលោក ខេមរៈ សិរីមន្ត នៅឯទឹកដីខេត្តព្រះសីហនុ អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ខាន់ ជេមស៍ បានលើកឡើងដូច្នេះថា “មិត្តភាពមិនសាបសូន្យ ជិត ២០ ឆ្នាំហើយ ដែលយើងខ្ញុំទាំង ២ នាក់ បានស្គាល់គ្នា ទើបតែមានឱកាសបានជុំគ្នាម្ដងនៅមាត់សមុទ្រ”។

ជាការពិតណាស់តារាចម្រៀងប្រុសល្បីឈ្មោះទាំង ២ រូបខាងលើ ធ្លាប់ស្ថិតនៅក្នុងទ្រនំផលិតកម្មរួមគ្នា ប៉ុន្តែមានអ្នកគាំទ្រ និងមហាជនភាគតិចណាស់ដែលបានដឹងពីទំនាក់ទំនងក្រៅសិល្បៈរបស់ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៍។ ហើយទើបតែថ្មីៗនេះ តារាប្រុសលោក ខាន់ ជេមស៍ បានទម្លាយរូបថត ១ សន្លឹក នៅលើបណ្ដាញសង្គម រម្លឹកអនុស្សាវរីយ៍របស់ពួកគេ ដោយបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អ និងស្អិតល្មួតជាមួយគ្នាគួរឲ្យសរសើរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


