ជីវិតកម្សាន្ដ
តារាសម្តែង Emma Laird រងការរិះគន់ថា ជាជនទីបីក្នុងទំនាក់ទំនងរបស់ Taylor និង Joe
តារាសម្តែងស្រី Emma Laird ទទួលរងការរិះគន់ថាជាជនទីបីពីសំណាក់អ្នកគាំទ្រ Taylor Swift បន្ទាប់ពីរនាងបានបង្ហោះរូបជាមួយតារាសម្តែង Joe Alwyn ដែលជាអតីតមិត្តប្រុសរបស់តារាចម្រៀងរូបនេះ ។

ថ្មីៗនេះ តារាសម្តែងស្រី Emma Laird បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីជីវិតរបស់នាង ដោយរូបថតទាំងនោះក៏រួមបញ្ចូលទាំងរូបថតរបស់តារាសម្ដែង Joe Alwyn ដែលជាអតីតគូស្នេហ៍របស់ Taylor Swift។ មួយសន្ទុះក្រោយមក តារាសម្តែងស្រីសញ្ជាតិអង់គ្លេសរូបនេះ រងការរិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រ Taylor Swift ភ្លាមៗ ក្រោមមូលហេតុគឺដោយសារតែអ្នកគាំទ្រគិតថា Emma គឺជា “មនុស្សទីបី” នៅក្នុងទំនាក់ទំនងរបស់ Taylor និង Joe ។

ភ្លាមៗ ក្រោយមានរងការរិះគន់ពីអ្នកគាំទ្រ Taylor Swift នាងបានបង្ខំបិទមុខងារបញ្ចេញមតិលើការបង្ហោះ ហើយនាងនៅតែមិនបាននិយាយអំពីបញ្ហានេះ។ ទោះជាយ៉ាងណាក៏ដោយ ការពិតទៅ Emma Laird និង Joe Alwyn គឺជាតួសម្តែងក្នុងរឿង The Brualist ។ អ្នកទាំងពីរមានកាលវិភាគថត រឿងនៅប្រទេសហុងគ្រីកាលពីខែមីនាកន្លងទៅ ការដែលតារាស្រីរូបនេះបង្ហោះរូប Joe ពិតជាគ្រាន់តែជាសកម្មភាពមួយចំនួនក្នុងអាជីពរបស់នាងតែប៉ុណ្ណោះ ។

ជាមួយគ្នានេះ យោងទៅតាមគេហទំព័រ People បានចុះផ្សាយពីមូលហេតុចម្បងនៃការបែកបាក់ស្នេហារបស់ Taylor Swift ត្រូវបានគេជឿថាអ្នកទាំងពីមានភាពខុសគ្នាពីបុគ្គលិកលក្ខណៈ។ ជាពិសេសប្រជាប្រិយភាព របស់តារាចម្រៀងរូបនេះ ក៏ជាផ្នែកមួយផងដែរ ដែលធ្វើឲ្យ Joe Alwyn រងសម្ពាធ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Kim Kardashian នឹងចូលរួមកម្មវិធី Met Gala 2023 ទោះបីជាគ្មានការអញ្ជើញនាងក៏ដោយ
-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


