ជីវិតកម្សាន្ដ
មិនត្រឹមជាប់ឈាមជ័រអ្នកសិល្បៈទេ អ៊ូ ម៉ីនាង ក៏ចង់ឲ្យវិស័យនេះរីកចម្រើននៅថ្ងៃមុខ
ដោយសារជាប់ខ្សែលោហិតឈាមជ័រពីអ្នកសិល្បៈ ដែលមានកញ្ញា នី មុនីនាថ ជាបងប្អូនបានធ្វើឲ្យ អ៊ូ ម៉ីនាង មានសន្ទុះចិត្តចង់ក្លាយជាតារាសំដែងដ៏ល្បីល្បាញម្នាក់ ដូចរៀមច្បង ផងដែរ។

អ៊ូ ម៉ីនាង ចូលប្រឡូកសិល្បៈរយៈពេលបីឆ្នាំហើយ ដោយសារតែនិស្ស័យស្រឡាញ់សិល្បៈនិងមានដុងពីកំណើត បានធ្វើឲ្យកញ្ញាម្នាក់នេះ កំពុងឈានទៅរកភាពល្បីល្បាញ នឹងកំពុងប្រឡូកក្នុងវិស័យសិល្បៈនិងថតភាពយន្តឲ្យផលិតកម្មមួយចំនួនទៀតផង។ ទោះជាកំពុងជាប់រវល់ ក្នុងការសិក្សាយ៉ាងណា តែនាងក៏បានឆ្លៀតឱកាស និងចំណាយពេលវេលាខ្លះ ដើម្បីទៅហាត់រៀនសិល្បៈបន្ថែមទៀត ដែលជាជំនាញផ្ទាល់ខ្លួន ដើម្បីបង្អួតពិភពលោកឲ្យស្គាល់ពីតម្លៃនៃវប្បធម៌របស់ខ្មែរឲ្យបានទូលំទូលាយថា ខ្មែរយើងក៏មានការរីកចម្រើន ផ្នែកវប្បធម៌និងវិស័យសិល្បៈ ផងដែរ។


ទោះជាយ៉ាងណា អ៊ូ ម៉ីនាង មានទេពកោសល្យពីធម្មជាតិស្រាប់ ទើបបានធ្វើឲ្យកញ្ញាម្នាក់នេះ ឆក់យកឱកាសក្នុងការសំដែងភាពយន្តហើយ តែងតែមានការកោតសរសើរមិនដាច់ពីមាត់ទៀតផង។ ជាពិសេសពីម្ចាស់ផលិតករនិងចាងហ្វាងផលិតកម្ម បានឲ្យចូលរួមថតភាពយន្តជាបន្តបន្ទាប់។ នាងបានរៀបរាប់ថា កន្លងមកខ្ញុំថតភាពយន្តបាន៣រឿងមកហើយ ដែលមានរឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ព្រោះវាជារឿងអប់រំ គឺរឿង(កំហុសអ្នកណា) ដែលបញ្ជាក់ពីជ្រុងម្ខាងនៃសង្គម ដែលខ្ញុំត្រូវសម្ដែងជាតួកូន ត្រូវម្ដាយចុងវាយធ្វើបាប បែរឪពុកបង្កើតរបស់ខ្ញុំវិញ គាត់គិតតែពីផឹកស្រា។ តែក្រោយមកឪពុករបស់ខ្ញុំ គាត់បានខ្វល់ខ្វាយពីខ្ញុំ ដែលបានរត់ចេញពីផ្ទះហើយថ្ងៃមួយឪពុករបស់ខ្ញុំគាត់ភ្ញាក់ខ្លួន ព្រោះឃើញខ្ញុំនៅតាមកញ្ចក់ទូរទស្សន៍មានសមត្ថភាពក្នុងការកែច្នៃខោអាវ នៅក្នុងរោងចក្រមួយ ហើយក៏បានកែប្រែចារឹកឪពុករបស់ខ្ញុំឲ្យឈប់ផឹកស្រា ផងដែរ។ ក្រៅពីនោះខ្ញុំថតបាន២រឿងទៀត គឺរឿង (បំណុលឈាមឪពុក) និងរឿង(គ្រូចិញ្ចឹមខ្មោច)។ ទោះជាយ៉ាង អ៊ូ ម៉ីនាង ចង់ក្លាយជាតារាល្បីល្បាញម្នាក់នៅថ្ងៃអនាគត ទើបនាងសង្ឃឹមថា នឹងធ្វើអ្វីៗឲ្យមានន័យ ដើម្បីជួយអភិវឌ្ឍសង្គមសិល្បៈឲ្យរុងរឿងជាពិសេស ជួយដល់កុមារជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃវប្បធម៌ខ្មែរ និងជួយបង្ហាត់បង្រៀនឲ្យយល់ដឹងពីអត្ថន័យសិល្បៈទៀតផង។



អ៊ូ ម៉ីនាង កំពុងក្លាយជាតារា ដែលមានសមត្ថភាពដ៏ត្រចះត្រចង់។ នាងប្រាប់ទៀតថា នាងមិនបោះបង់ការសិក្សាឡើយ ទាំងការសិក្សានិងសិល្បៈត្រូវដើរទន្ទឹមគ្នា សព្វថ្ងៃនាងកំពុងសិក្សានៅសាលាចំណេះដឹងទូទៅនៅសាលា(អារីហ្សូន)ផ្នែកភាសាខ្មែរ និងអង់គ្លេសបន្ថែម។ ដោយឡែកនាងក៏កំពុងសិក្សានៅសាលារដ្ឋថ្នាក់ទី១០ ផងដែរ។ អ៊ូ ម៉ីនាង អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ ដោយសារជាប់សាច់សារលោហិតអ្នកសិល្បៈផងនោះ នាងសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីវប្បធម៌សិល្បៈខ្មែរ៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ ខាត់ សុឃឹម ដាក់ប៉ុន្មានឃ្លា លើអ្នកមានសញ្ញាប័ត្រធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


