ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ស្នើអ្នកគាំទ្រ ប្រកាន់ខ្ជាប់ឥរិយាបថល្អក្នុងនាមប្រជាជនកម្ពុជាជាម្ចាស់ផ្ទះ
ស្របពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅនេះដែរ តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ក៏បានសម្ដែងមោទនភាព និងរំភើបខ្លាំងចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។

ជាមួយគ្នានឹងក្តីរំភើប ហើយជាមោទនភាព នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានអំពាវនាវផងដែរសម្រាប់អ្នកគាំទ្រ ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អក្នុងនាមប្រជាជនកម្ពុជា ជាម្ចាស់ផ្ទះ។ លោកបានបញ្ជាក់ថា ”«កីឡារស់ក្នុងសន្តិភាព» សូមយកការពិចារណា និង ឥរិយាបថល្អរក្សាឲ្យជាប់ក្នុងខ្លួន ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ផ្ទះ ក្នុងនាមជាប្រទេសដែលគេទទួលស្គាល់ថាមានអរិយធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់”។

លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហាញការលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះរបស់កម្ពុជាដែលឈ្នះមេដាយប្រាក់ដែរថា «ទោះជាមេដាយប្រាក់ក៏ជាការសាងកិត្តិយសដ៏ធំធេងជូនជាតិ និងសម្រាប់កម្ពុជាទាំងមូលដែរ សូមចូលរួមអបអរសាទរកីឡាបាល់ទះកម្ពុជា សម្រាប់ការសាងបានកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ sea game លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា សូមចូលរួមផ្ដល់កម្លាំងចិត្តដល់កីឡាករបាល់ទះកម្ពុជាឲ្យទទួលបានមេដាយមាសនៅឆ្នាំបន្ទាប់»។

ជាការពិតនៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុត ជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្ដែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗ ប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

រឿងដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ក្រោយចប់ការសម្ដែងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឃើញមានតារាចម្រៀងល្បីៗរបស់ខ្មែរជាច្រើនដួង បានសម្ដែងអារម្មណ៍ដ៏រំភើបរៀងៗខ្លួន ដែលបានចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមក។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិតជាមានមោទនភាព និងក្ដីរំភើបបំផុតនៅពេលឃើញទិដ្ឋភាពដ៏អស្ចារ្យជាប្រវត្តិសាស្ត្រមិនដែលមានពីមុនមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


