ជីវិតកម្សាន្ដ
Lisa វៀតណាម ត្រូវគេថាឲ្យចំៗរឿងយកតម្រាប់តាមក្រុម BLACKPINK ពេក
អ្នករាំស្រី CiiN ឈ្មោះពិត Bui Thao Ly មានអ្នក Follow ជាង ១០ លាននាក់នៅលើ TikTok ដែលល្បីល្បាញដោយសារទេពកោសល្យរាំដ៏អស្ចារ្យ និងឃ្លិប Cover ជាច្រើនដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក។ នាងត្រូវបានគេដាក់រហស្សនាមថា “Lisa វៀតណាម” ដោយសាររូបរាងស្រដៀងគ្នានឹងសមាជិកក្រុម BLACKPINK។

កាលពីថ្មីៗនេះនៅក្នុងកម្មវិធីទូរទស្សន៍ CiiN បានសារភាពថា នាងមិនមានចេតនាធ្វើតាមនរណាម្នាក់ ឬយកតម្រាប់តាម ដើម្បីឲ្យមនុស្សអាចភ្ជាប់ខ្លួននាងជាមួយនឹងរហស្សនាមថា Lisa វៀតណាម។ Bui Thao Ly ថា ពេលដែល idol មានអ្វីដែលល្អ និងស័ក្ដិសមសម្រាប់នាងនោះដើរតាមក្រោយ។ ដំបូងឡើយ នាងក៏សប្បាយចិត្តដែលត្រូវបានគេហៅថា Lisa វៀតណាម ប៉ុន្តែនៅពេលដែលសហគមន៍អនឡាញបន្តបង្កើតប្រធានបទនៃការពិភាក្សានោះ នាងមានអារម្មណ៍រំខាន និងមិនស្រួលចិត្តនោះទេ។
នាង CiiN បាននិយាយថា “សហគមន៍អនឡាញតែងតែស្តីបន្ទោសខ្ញុំដោយអយុត្តិធម៌ ដោយនិយាយថាខ្ញុំមានចេតនាមើលទៅដូចអ្នកដ៏ទៃ ដែលត្រូវបានគេហៅថា Lisa វៀតណាម ។ ដំបូងឡើយ ការហៅដោយឈ្មោះដែលទាក់ទងនឹងរូបអាយដល គឺជារឿងសប្បាយ ប៉ុន្តែមនុស្សមានទំនោរដាក់ស្លាកវា ហើយធ្វើវាលើស។ ខ្ញុំគ្រាន់តែចង់និយាយថា នៅពេលដែល idol របស់ខ្ញុំល្អ ហើយអភិវឌ្ឍក្នុងទិសដៅល្អ ខ្ញុំក៏ចង់ទៅក្នុងទិសដៅនៃការកែលំអខ្លួនឯងឲ្យកាន់តែប្រសើរឡើង ប៉ុន្តែខ្ញុំមិនងាកទៅរកអ្នកណា ឬយកតម្រាប់អ្នកណានោះទេ។ គ្រាន់តែខ្ញុំយល់ថាវាស័ក្ដិសមនឹងខ្ញុំ វាធ្វើឲ្យខ្ញុំកាន់តែស្អាត ខ្ញុំធ្វើតាមវា ប៉ុន្តែខ្ញុំមិនចង់ធ្វើដូចអ្នកដទៃទេ”។
ទោះយ៉ាងណាក៏ដោយ ពេលខ្លះអ្នកគាំទ្រមិនលើកលែងការប្រមាថចំពោះនាងនោះទេ ដោយអ្នកខ្លះប្រាប់នាងថា កុំព្យាយាមយកតម្រាប់ Lisa ។ ចំពោះការយល់ឃើញផ្ទុយគ្នាទាំងនេះ Bui Thao Ly បានឆ្លើយតបយ៉ាងក្លាហានថា នាងមិនចូលចិត្តប្រៀបធៀបជាមួយអ្នកណានោះទេ។ នាងគោរព Lisa ហើយមានសិទ្ធិរស់នៅតាមចំណូលចិត្តរបស់នាង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖IU ថើបថ្ពាល់ Mai Davika ជាអំណោយ ខណៈអ្នកទាំងពីរមានថ្ងៃកំណើតក្នុងថ្ងៃតែមួយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


