ជីវិតកម្សាន្ដ
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
តារាសម្ដែង Pu Praya ជាតារាស្រីថៃម្នាក់ដែលមានឱកាសដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៦ នៅឯប្រទេសបារាំង។ បង្ហាញខ្លួនជាមួយនឹងរ៉ូបវែងដ៏ស្រស់ស្អាត តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បែរមិនទទួលបានការស្រឡាញ់ចូលចិត្តពីប្រជាជនខ្លួន ខណៈមហាជនថៃមួយចំនួនបានរិះគន់នាងថា រូបរាងស្អាតដែរតែមិនចេះស្លៀកពាក់ឱ្យសមដងខ្លួន។

បន្ទាប់ពីទទួលបាននូវមតិរិះគន់ហាក់ជាន់ពន្លិច Pu Praya បានចេញមុខបកស្រាយអំពីរឿងនេះ ដោយនាងធ្វើការបង្ហោះសារមួយ ឆ្លើយតបអ្នកពូកែទើសនាងម៉ាឆ្ងាញ់តែម្ដង។ តាមរយៈសារបង្ហោះនាងសរសេរថា ហេតុអីត្រូវបង្ខំអ្នកដទៃឱ្យធ្វើអ្វីដែលខ្លួនយើងពេញចិត្ត ទាំងដែលគេពេញចិត្តនឹងខ្លួនគេទៅហើយ។ គ្រប់គ្នាគួរឈប់វាយតម្លៃ រិះគន់រាងកាយ ឬស្ទីលរបស់អ្នកដទៃ ហើយផ្ដោតលើភាពវិជ្ជមានដែលខ្លួនកំពុងមានវិញ។
នៅក្រោមការបង្ហោះរបស់ Pu Praya ប្រិយមិត្តរបស់នាងបាននាំគ្នាសម្ដែងការគាំទ្រយ៉ាងច្រើនកុះករ និងលើកទឹកចិត្តនាងឱ្យបន្តធ្វើអ្វីដែលនាងចូលចិត្ត កុំខ្វល់នឹងមតិរិះគន់ខ្លាំងពេក៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឈុតទី១៣របស់ ហ្វាន់ ពីងពីង លើកម្រាលព្រំក្រហម Cannes ទស្សនិកជននៅតែសរសើរថាលេចធ្លោ
ចុចអាន៖ Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


