Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច ចេញមកនិយាយពាក់ព័ន្ធលោក បឺត សំរេច

បានផុស

នៅ

ភ្នំពេញ៖ អតតីប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក សុះ ម៉ាច ក្រោយផ្ទុះរឿងរ៉ាវដ៏ភ្ញាក់ផ្អើល បន្ទាប់ពីអតីតកីឡាករលោក បឺត សំរេច បានអះអាងថា ជាកូនប្រុសបង្កើតលោកតា ស៊ិន ស៊ីសាមុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បាននិយាយឲ្យដឹងថា បើលោក បឺត សំរេច អតីតកីឡាករប្រដាល់ ត្រូវជាបុត្ររបស់លោក ស៊ិន ស៊ីសាមុត មែននោះ «ខ្ញុំលែងឯកាទៀតហើយ ព្រោះមានឈាមជ័រអ្នកសិល្ប:ជំនាន់ លោកឪពុកខ្ញុំនៅមានជីវិតដែរ»។ លោកថា ស្រណោះកាលបង ស៊ិន ចាន់ឆាយា នៅមានជីវិតគ្រាន់បានជាគ្នាពេលលោកឆាយា លាចាកលោកទៅបាត់ ក្មួយ ស៊ិន សេដ្ឋាកុល ជាចៅលោកស៊ិនសាមុតជាកូនបង ឆាយា នៅបានជាគ្នាបម្រើសិល្ប:។

តារាចម្រៀងលោក សុះ ម៉ាច បានលើកឡើងថា តែអនិច្ចា សេដ្ឋាកុល ទៅចោលខ្ញុំទៀត ខ្ញុំមានអារម្មណ៍ឯកាមែន។ ប៉ុន្តែពេលនេះ ហាក់មានអារម្មណ៍លែងឯកាខ្លះ ព្រោះមាន បឺត សំរេច ដែលអះអាងថា ជាឈាមជ័រសិល្បៈ និងជាតំណក់​ឈាមរបស់លោក ស៊ិន ស៊ីសាមុត ទើប នឹងចេញមុខក្រោយ៤៩ឆ្នាំដែលលោកលាក់បាំង។ ខ្ញុំសូមបួងសួងសូមឱ្យការពិតកើតមានឆាប់ៗក្នុងលោកពេលនេះផង។

គួរបញ្ជាក់ថា អតីតកីឡាករលោក បឺត សំរេច បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា រូបលោកគឺជាកូនប្រុស​បង្កើតរបស់​អធិរាជសំឡេង មាស ស៊ិន ស៊ីសាមុត ។ ដំណឹងភ្ញាក់ផ្អើលនេះ គឺស្របពេលដែលលោក បឺត សំរេច បានចេញ​មុខបញ្ជាក់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។

នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីចម្រៀងគ្រួសារខ្មែរលោក បឺត សំរេច បាននិយាយថា លោកគឺជាកូនប្រុសបង្កើតរបស់​លោកតា ស៊ិន ស៊ីសាមុត ដែលមានម្តាយជាអ្នករបាំព្រះរាជទ្រព្យនាសម័យមុន និងជាគ្រូពេទ្យ ប្រចាំនៅខេត្តកំពង់ឆ្នាំង។ តាមលោក បឺត សំរេច បានបញ្ជាក់ថាលោកបានដឹងរឿងរ៉ាវខាងលើនេះឡើងតាម​រយ:ការរៀបរាប់ប្រាប់ពីសំណាក់​ម្តាយចិញ្ចឹមរបស់លោក ដែលនិយាយអំពីរឿងនេះ(កូនបង្កើតលោកតា ស៊ិន ស៊ី សាមុត)៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម