Connect with us

ជីវិតកម្សាន្ដ

ណា សាឌី លាតត្រដាងការពិត ត្រូវអ្នកជំនិតបំផុតលួចចិញ្ចៀនពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ស្ទើរស្ទះទ្រូង

បានផុស

នៅ

តារា​កូនកាត់​ខ្មែរ​-​ថៃ កញ្ញា ណា សាឌី មុន​នេះ បាន​ទម្លាយ​នូវ​បញ្ហា​វិបត្តិ​ផ្លូវចិត្ត ឈឺចិត្ត​ស្អិត​ទ្រូង បង្ក​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល នៅ​លើ​បណ្ដាញ​សង្គម។ ក្រោយ​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នោះ ទីបំផុត ណា សាឌី បាន​ទម្លាយ​ច្បាស់​ហើយ​នូវ​ការ​ពិត ព្រោះ​ត្រូវ​អ្នក​ជំនិត​នៅ​ក្បែរ​ខ្លួន​បំផុត​លួច​ចិញ្ចៀន​ពេជ្រ​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ ស្ទើរ​ស្ទះ​ទ្រូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ខ្លឹមសារ​ដ៏​វែង​អន្លាយ​ត្រូវ​បាន​ស្រី​ស្អាត ណា សាឌី បញ្ជាក់​ថា កាលពី​ដើម​ខែ​មិថុនា ឆ្នាំ ២០២៣ នាង​បាន​សន្សំ​លុយ​ដើម្បី​ទិញ​របស់​ដែល​ខ្លួន​ស្រលាញ់ (​ចិញ្ចៀន​ពេជ្រ​) មាន​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ ជា​ការ​លើក​កម្លាំងចិត្ត​ដល់​ខ្លួនឯង​ដែល​ខិតខំ​ធ្វើ​ការងារ​គ្មាន​ថ្ងៃ​សម្រាក​ពី​ព្រលឹម​ទល់​យប់​។ ប៉ុន្តែ​មិន​នឹកស្មាន​ថា​កើត​មាន​រឿង​អាក្រក់​ដ៏​ធំ​ចំពោះ​រូប​នាង​ពេលនេះ​ឡើយ។

រឿង​អាក្រក់​ដ៏​ធំ​នេះ​ត្រូវ​បាន​កញ្ញា ណា សាឌី បញ្ជាក់​ទៀត​ថា ដោយសារ​ការ​ស្រលាញ់​ទុកចិត្ត​ខ្លាំង​បំផុត​ចំពោះ​មនុស្ស​ម្នាក់​ដែល​នៅ​ក្បែរ​ខ្លួន គឺ ជំនួយការ (Assistant) ជា​ក្មេង​ស្រី​មាន​អាយុ ១៦ ឆ្នាំ និង​បាន​មក​រស់នៅ​ជាមួយ​នាង​រយៈពេល ៦ ឆ្នាំ មក​ហើយ​។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​មកវិញ​ជា​ការ​តបស្នង ធ្វើ​ឲ្យ​នាង និង​គ្រួសារ ស្ទើរ​នឹកស្មាន​មិន​ដល់ ដោយ​ការ​លួច​យក​ចិញ្ចៀន​របស់​នាង​ទៅ​បោះចោល​ក្នុង​ធុងសំរាម ព្រោះតែ​គំនុំ​ខឹង​បន្តិចបន្តួច​រឿង​ស្ដីបន្ទោស។

តារា​ស្រី​រូប​ស្រស់ ណា សាឌី បាន​និយាយ​ទាំង​ហួសចិត្ត​ថា «លុយ ២ ដុំ ត្រូវ​បាន​បោះចោល​ក្នុង​ធុង​សំរាម មិន​គួរ​ណា​កើត​រឿង​នេះ​មក​លើ​ខ្ញុំ​ទេ ញើស​ឈាម​ខ្ញុំ​ដែល​មិន​បាន​សម្រាក ខិតខំ​ធ្វើការ​ត្រុកៗ​រាល់ថ្ងៃ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ទំនេរ​នឹង​គេ​នោះ​ទេ។ ខ្ញុំ​ខំ​ណាស់ ព្រោះ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​ត្រូវ​តែ​ស៊ូ ដើម្បី​គ្រួសារ​ខ្លួនឯង និង​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់បាន»។

ជាមួយ​គ្នា​នេះ​ដែរ កញ្ញា ណា សាឌី ក៏បាន​ចាត់ទុកថា​នេះ​ជា​មេរៀន​សម្រាប់​គ្រប់គ្នា​ដែល​មាន​មនុស្ស​ជំនិត និង​អ្នក​ដើរ​តាម សូម​កុំ​ទុកចិត្ត​អ្នកណា​ម្នាក់​ឲ្យ​សោះ​ក្រៅពី​ខ្លួនឯង។ នាង ក៏​ផ្ដាំ​ដែរ​ថា កុំ​ស្រលាញ់​ទុកចិត្ត​អ្នកណា​ខ្លាំង​ពេក ព្រោះ​ពេលខ្លះ​គេ​មិន​បាន​ស្រលាញ់​យើង​ដូច​យើង​ស្រលាញ់​គេ​នោះ​ទេ មិន​ថា​នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ក៏ដោយ។

កញ្ញា ណា សាឌី បាន​បន្ថែម​ថា នាង​ពិតជា​ឈឺចិត្ត​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​បាត់បង់​របស់​ដែល​ខ្លួន​ស្រលាញ់។ នាង រឹតតែ​ឈឺចាប់​ខ្លាំង ព្រោះ​មនុស្ស​ក្បែរ​ខ្លួន​ក្បត់ ធ្វើ​ឲ្យ​ផ្លូវចិត្ត​មិន​ស្រួល​ទេ​ពេលនេះ ខណៈ​កំពុង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម