Connect with us

ជីវិតកម្សាន្ដ

តួមិត្តជិតស្និទ្ធ Song Hye Kyo ក្នុងរឿង “Descendants of the Sun” បង្ហាញមុខម្ដងនេះ ប្លែកខុសមុនច្រើន

បានផុស

នៅ

អ្នកគាំទ្ររឿងភាគកូរ៉េ “Descendants of the Sun” ច្បាស់ជាស្គាល់មុខរបស់តារាសម្ដែង Hyun Jyu Ni ដែលដើរតួជាដុកទ័រ Pyo Ji Soo មិត្តរួមការងារជិតស្និទ្ធរបស់ Kang Mo Yeon​ (Song Hye-kyo)។ ទោះបីជានាងមិនលេចធ្លោខ្លាំងក៏ដោយ។ ប៉ុន្តែ​នាង​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ច្រើន​ពី​ទស្សនិកជន​ចំពោះ​ភាព​ទាក់​ទាញ​និង​ភាព​កំប្លែង​របស់​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​លើ​អាជីព​ជា​តារា​សម្ដែង តួនាទី​មួយទៀតរបស់ Hyun Juni នាងគឺជាសមាជិក​នៃក្រុម​តន្ត្រី​រ៉ុក Seol Youth Chamber Orchestra ក្រោយមកនាងបានបង្ហាញខ្លួន​ជាលើកដំបូងក្នុងក្រុម​តន្រ្តីរ៉ុក BellaMafia ដែលបានចេញអាល់ប៊ុម “Overstep” ក្នុងឆ្នាំ ២០០៨។

បន្ទាប់ពីរឿង “Descendants of the Sun” បាន​បញ្ចប់ Hyun Juni បានបង្ហាញខ្លួនត្រឹមតែ ៤ស្នាដៃ​ប៉ុណ្ណោះក្នុងរយៈពេល៧ ឆ្នាំ។ ឥឡូវនេះ​នាងមានអាយុ ៣៨ ឆ្នាំ ហើយ​បាន​ចំណាយ​ពេល​ច្រើនក្នុង​អាជីព​តន្ត្រី​របស់​នាង។

យ៉ាងណាមិញ តាមរយៈ​រូបភាព​ចុងក្រោយ​របស់​នាង​មក​ជា​ម៉ូដ​សក់ប្លែក អ្នក​និយម​លេង​អ៊ីនធឺណិតជាច្រើនហាក់មានការស្រឡាំងកាំងសឹងតែចំណាំនាងមិនបានព្រោះលើកនេះនាងហាក់ប្លែកខ្លាំងខុសពីកាលសម្ដែងរឿងភាគជាមួយ Song Hye-kyo)។

លើសពីនេះដែរ អ្នកគាំទ្រខ្លះក៏បានបន្ថែមទៀតថា សម្រស់របស់នាងពិតប្លែកខ្លាំងមិនដូចកាលនៅសម្ដែងភាពយន្តនោះទេ។ ជាពិសេសនៅពេលផាត់មុខនិងលេងស្ទាយបែបនេះ កាន់តែមើលទៅក្មេងនិងគួរឲ្យស្រលាញ់ថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BTS ចូលបម្រើកងទ័ព! តើ BLACKPINK នឹងគ្រប់គ្រងឧស្សាហកម្មតន្ត្រី Kpop ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម