ជីវិតកម្សាន្ដ
តារាសម្តែង អេង វ៉ាណង ទម្លាយស្ថានភាពជំងឺមហា រីកដ៏កាចសាហាវ
អ្នកគាំទ្រ និងមិត្តភក្តិក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលហើយបង្ហាញក្តីបារម្ភស្ទើរគ្រប់គ្នា ខណ:សុខៗស្រាប់តែតារាសម្តែងអ្នកនាង អេង វ៉ាណង បានទម្លាយថា បច្ចុប្បន្នអ្នកនាងកំពុងធ្លាក់ខ្លួនឈឺជំងឺដ៏កាចសាហាវគឺជំងឺមហារីកកំពុងញាំញីរាងកាយ។

ជាមួយគ្នានៃការទម្លាយពីស្ថានភាពជំងឺធ្ងន់ធ្ងរនេះដែរតារាស្រី អេង វ៉ាណង ក៏បានបញ្ជាក់ដែរថា ពេលនេះនាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំងលើរាងកាយរបស់នាងផងនោះ។
អ្នកនាង អេង វ៉ាណង បានរៀបរាប់ថា ម៉ាក់ខំអស់ពីលទ្ធភាពហើយ អស់ទាំងកំលាំងកាយចិត្ត អស់ទាំងលទ្ធភាពព្យាបាល ម៉ាក់មិនដឹងថាត្រូវទ្រាំបានដល់ពេលណាទេ។

អ្នកនាង អេង វ៉ាណង បាននិយាយទៀតថា បើថ្ងៃណាមួយលែងមានម៉ាក់ កូនត្រូវតែមើលថែរខ្លួនណា ម៉ាក់មានតែពាក្យថា ស៊ូម៉ាក់នឹងខំបន្តយកឈ្នះជំងឺដ៏កាចសាហាវមួយនេះដើម្បីកូនៗរបស់ម៉ាក់ទាំង ៣ អគុណ អ្នកមានគុណរបស់កូន អគុណបងប្អូនអ្នកសិល្បៈទាំងអស់គ្នានឹងបងប្អូនក្នុងហ្វេសប៊ុកទាំងអស់ដែលសួរសុខទុក្ខពីនាងខ្ញុំ។
តារាសម្តែងអ្នកនាង អេង វ៉ាណង បានបញ្ជាក់បន្ថែមទៅកាន់អ្នកគាំទ្រដែរថា បច្ចុប្បន្នអ្នកនាងកំពុងតែស ម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកខ្មែរ។
ជាមួយគ្នានៃដំណឹងដ៏ភ្ញាក់ផ្អើល និងបារម្ភនេះដែអ្នកគាំទ្ររួមទាំងសិ ល្បករ-សិល្បការិនីមួយចំនួនបានភ្ញើសារជូនពរនឹងលើកទឹកចិត្តដល់អ្នកនាង អេង វ៉ាណង ឆាប់ជាសះ ស្បើយពីជំងឺផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


