ជីវិតកម្សាន្ដ
យឿន សូតអនុស្សាវរីយ៍ ប្រកាសចេញពី សាន់ដេ ទំនងចូលទ្រនំផលិតកម្មធំមួយ
ម្ចាស់បទ «ទីងមោង និង ឆ្នាំងណាគ្របហ្នឹង» យឿន សូតអនុស្សាវរីយ៍ ប្រកាសបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ នៅថ្មីៗនេះ ដោយមានមតិអ្នកគាំទ្រខ្លះថា តារាចម្រៀងប្រុសរូបនេះ អាចនឹងចូលទ្រនំសម្បូរឧកញ៉ា ខណៈមួយរយៈចុងក្រោយ ឃើញលោកស្និទ្ធស្នាលជាមួយតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ដូចជា ឧកញ៉ា ព្រាប សុវត្ថិ ,ឧកញ៉ា ខេមរៈ សិរីមន្ត និងតារាចម្រៀង ខេម ជាដើម។

តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានឲ្យដឹងថា លោកបានបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) ជាផ្លូវការហើយ។ រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានរួមរស់ក្រោមដំបូលសាន់ដេ ពិតជាទទួលបានភាពកក់ក្ដៅ និងការជួយជ្រោមជ្រែងជាច្រើនរាប់មិនអស់។ លោកថា «ខ្ញុំបាទ មានថ្ងៃនេះ គឺជាគុណបំណាច់ដ៏ធំធេងមិនអាចថ្លៃបានរបស់គ្រួសារសាន់ដេ ពេលវេលាកន្លងមក ធ្វើឲ្យខ្ញុំបាទ ចងចាំមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ»។

តារាចម្រៀងប្រុសទើបបញ្ចប់កុងត្រាការងារជាមួយផលិតកម្ម សាន់ដេ (SUNDAY PRODUCTION) យឿន សូតអនុស្សាវរីយ៍ បានបន្ថែមថា «គ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ ប៉ុន្តែអនុស្សាវរីយ៍ល្អៗជាច្រើនរាប់មិនអស់ បានដក់ជាប់ក្នុងក្រអៅបេះដូងខ្ញុំជានិច្ចនិរន្តរ៍»។ ជាចុងក្រោយ តារាចម្រៀងរូបនេះ ក៏បានធ្វើការអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រលោក តាំងពីដើមរហូតដល់បច្ចុប្បន្ន។

យ៉ាងណាមិញតាមរយៈដំណឹងនេះ ក៏មានមតិខ្លះលើកឡើងស្រដៀងៗគ្នាថា តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ អាចនឹងផ្លាស់ចូលទ្រនំសម្បូរឧកញ៉ា គឺ ផលិតកម្ម Galaxy Navatra។ ឯខ្លះទៀតថា អាចនឹងចូលផលិតកម្ម ហង្សមាស ជាដើម។

ពាក់ព័ន្ធដំណឹងថា តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ នឹងចូលផលិតកម្មណាមួយនោះ នៅមិនទាន់មានការបង្ហើបឲ្យដឹងពីតារាប្រុសរូបនេះនៅឡើយទេ៕
អត្ថបទ ៖ ពិសី










-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


