ជីវិតកម្សាន្ដ
ម៉ៃយ៉ា ប្រកាសមានផ្ទៃពោះ ៧ ខែ ជាមួយគូស្នេហ៍ភេទដូចគ្នា យ៉ាងភ្ញាក់ផ្អើល
តារាសម្ដែង និងជាពិធីការិនី ម៉ៃយ៉ា គឺជាតារាស្រីដែលមានឈាមជ័រកូនខ្មែរកាត់អាល្លឺម៉ង់ ខណៈម្ដាយនាងជាជនជាតិខ្មែរ ចំណែកឯឪពុកជាជនជាតិអាល្លឺម៉ង់។ តារាកូនកាត់រូបនេះ ទាញបានការគាំទ្រច្រើន ក្រោយចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំមកនោះ។

យ៉ាងណាមិញអមជាមួយនឹងប្រជាប្រិយភាពបាននិងកំពុងតែឡើងកូដខ្លាំងកាលពីប្រមាណ ៤ ឆ្នាំកន្លងទៅ តារាសម្ដែង ម៉ៃយ៉ា ក៏ក្លាហានសម្ញែងពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែខ្លាំង។ ក្នុងនោះ នាងបានបណ្ដើរគូស្នេហ៍ដោយបើកចំហ ដែលគេដឹងថាជាមនុស្សស្រីដូចគ្នា(ស្រលាញ់ស្រីភេទដូចគ្នា) យ៉ាងផ្អែមល្ហែម បង្អួតភ្នែកមហាជន។

ក្រោយចំណាយពេលជាច្រើនឆ្នាំដើម្បីរឹតចំណងស្នេហាស្រលាញ់ភេទដូចគ្នា ស្រាប់តែថ្មីៗនេះ ម៉ៃយ៉ា បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា នាងកំពុងពពោះកូនក្នុងផ្ទៃមានរយៈពេល ៧ ខែហើយ ។បន្ទាប់ពីមានដំណឹងនេះ មានការចូលរួមអបអរជាច្រើនពីអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងរង្វង់សិល្បៈជាមួយតារាកូនកាត់រូបនេះ។

ម៉ៃយ៉ា បានបញ្ជាក់ច្បាស់ដូច្នេះថា «កាដូរ ៤ ឆ្នាំ ស្រលាញ់គ្នា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗនេះហើយ 7months ទាយមើលថា អូន Girl or Boy »។

មានការសួរនាំមួយចំនួន ក៏បានសួរនាងជុំវិញការយកកូននេះដែរ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពី ម៉ៃយ៉ា នៅឡើយទេ។ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ មិនទាន់អាចទាក់ទងដើម្បីសូមការសួរនាំបន្ថែមពាក់ព័ន្ធរឿងនេះពីស្រីស្អាត ម៉ៃយ៉ា បាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


