ជីវិតកម្សាន្ដ
ក្រោយមានគេគប់ភេសជ្ជៈកណ្ដាលមុខ Cardi B ក្លាយជាតារារ៉េបប្រើហិង្សាមិនរើសមុខ
ឃ្លិបវីដេអូខ្លីមួយកាលពីថ្ងៃទី ៣០ ខែកក្កដា បានផ្ទុះឡើងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីតារាចម្រៀងរ៉េប Cardi B ត្រូវបានទស្សនិកជនគប់ភេសជ្ជៈកណ្ដាលមុខ ខណៈពេលដែលនាងកំពុងសម្ដែងបទចម្រៀងដ៏ល្បីរបស់ខ្លួនលើឆាកតន្ត្រី។

ក្នុងឃ្លិបនោះ Cardi B ត្រូវគេឃើញប្រឡាក់ដោយវត្ថុរាវពីពែង ក្នុងពេលកំពុងសម្ដែងបទ Bodak Yellow ឆ្នាំ ២០១៨ របស់នាង។ នាងបានប្រតិកម្មភ្លាមៗដោយគប់មីក្រូហ្វូនចូលហ្វូងមនុស្ស ហើយសន្តិសុខប្រញាប់ឡើងលើឆាកដោយមិនបង្អង់យូរដែរ។ បន្ទាប់មក គេឃើញមានសន្តិសុខកាន់តែច្រើនឡើងសម្រុកទៅរកជនបង្កហេតុនៅក្នុងហ្វូងមនុស្ស នៅពេលដែលនាងមើលពីលើឆាក ហើយបន្តសកម្មភាពនាងទៀត។
យ៉ាងណាមិញ នេះត្រូវចាត់ទុកថាជាអាកប្បកិរិយាឈ្លើយបំផុតរបស់អ្នកសិល្បៈ ប៉ុន្តែទង្វើរបស់ Cardi B ធ្វើឲ្យអ្នកគាំទ្រមិនភ្ញាក់ផ្អើលខ្លាំងពេកទេ។ គ្រប់គ្នាសុទ្ធតែដឹងថានាងមានបុគ្គលិកលក្ខណៈត្រង់ពីកំណើត ហើយតារារ៉េបស្រីរូបនេះមិនស្ទាក់ស្ទើរក្នុងការផ្ទុះជម្លោះជាមួយអ្នកដទៃសូម្បីតែតាមកញ្ចក់ទូរទស្សន៍។
ដោយឡែក នៅក្នុងវីដេអូមួយផ្សេងទៀតដែលបានបង្ហោះក្នុង TikTok កាលពីថ្ងៃសៅរ៍ Cardi B ក៏បានគប់មីក្រូហ្វូនរបស់នាងទៅកាន់ឌីជេម្នាក់ដែលកាត់ផ្តាច់បទចម្រៀងរបស់នាង មុនពេលសម្ដែងនៅឯក្លឹបរាត្រីរបស់ Drai កាលពីថ្ងៃសុក្រផងដែរ។

សូមរម្លឹកដែរថា កាលឆ្នាំ ២០១៨ ឧស្សាហកម្មកម្សាន្តហូលីវូដត្រូវបានរង្គោះរង្គើដោយការឈ្លោះប្រកែកគ្នារបស់ Cardi B និងសត្រូវដ៏ខ្លាំង Nicki Minaj នៅក្នុងព្រឹត្តិការណ៍ម៉ូដមួយ។ ដូច្នោះហើយ Cardi B ក៏មានសកម្មភាពគប់ដុំដែកដាក់ Nicki Minaj ផងដែរ។ គ្មាននរណាម្នាក់ព្រមចុះចាញ់ឡើយ Nicki Minaj ក៏ត្រូវបានគេនិយាយថានាងចាប់សក់ ធ្វើឲ្យប៉ះពាល់ដល់គូប្រកួត។ បន្ទាប់ពីចាកចេញពីព្រឹត្តិការណ៍នេះ Cardi B ក៏ត្រូវគេឃើញមានដុំពកធំនៅលើថ្ងាសរបស់នាងដូចគ្នា។ ក្រោយមក ទំនាក់ទំនងរវាងតារារ៉េបស្រីល្បីឈ្មោះពីររូបនៃឧស្សាហកម្មតន្ត្រីពិភពលោកនៅមិនទាន់មានសញ្ញានៃការផ្សះផ្សាគ្នានៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើលមិនខាន ក្រោយដឹងពីវិធីសាស្ត្រថែរក្សាសម្រស់របស់ Victoria Beckham នៅអាយុ ៥០
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


