ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើលមិនខាន ក្រោយដឹងពីវិធីសាស្ត្រថែរក្សាសម្រស់របស់ Victoria Beckham នៅអាយុ ៥០
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Victoria Beckham បានបង្ហាញនូវទម្លាប់ថែរក្សាស្បែកដែលនាងឆ្លងកាត់ ដើម្បីរក្សាស្បែកឲ្យនៅក្មេងជាងវ័យ រលោង និងគ្មានស្នាមជ្រួញក្នុងអាយុជិត៥០ឆ្នាំ។

ភរិយាកំពូលតារាបាល់ទាត់អង់គ្លេសបាននិយាយថា នាងប្រើវិធីកែសម្ផស្សមិនរាតត្បាតហៅថា Morpheus8 ដែលជាដំណើរការដែលជំរុញការផលិតកូឡាជែននៅក្រោមស្បែក។ Morpheus8 គឺជាការព្យាបាលដោយប្រើម្ជុលខ្នាតតូចថ្មីដែលត្រូវបានបង្កើតឡើងដើម្បីឲ្យមានប្រសិទ្ធភាពជាងការព្យាបាលប្រភេទ microneedling ផ្សេងទៀត។
ដូច្នោះហើយ មហាសេដ្ឋីម៉ូដ នឹងសម្តែងរូបនេះប្រើ Morpheus8 ពីរដងក្នុងមួយឆ្នាំ ហើយចំណាយ ៧០០ផោន (៨៩៣.១៤ដុល្លារ) សម្រាប់ធ្វើម្ដងៗ។ ក្នុងអំឡុងពេលនៃដំណើរការកែសម្ផស្ស លោកស្រីត្រូវស៊ូទ្រាំនឹងការឈឺចាប់ ដោយសារតែម្ជុលរហូតដល់ ២៤ ម្ជុលនឹងជ្រាបចូលទៅក្នុងស្បែកពី ៤ ទៅ៩ មម នៅលើផ្ទៃមុខទាំងមូល ដើម្បីជួយឲ្យស្បែករលោង ស និងកាត់បន្ថយភាពជ្រីវជ្រួញ រក្សាភាពភ្លឺថ្លាចេញពីខាងក្នុង។
បន្ទាប់ពីបញ្ចប់នីតិវិធី ស្នាមជាំនឹងលេចឡើងនៅលើមុខរបស់ Victoria Beckham ហើយត្រូវការពេលប្រហែល ២ ថ្ងៃដើម្បីបាត់ ហើយឥទ្ធិពលរបស់ Morpheus8 នឹងអាចមើលឃើញយ៉ាងឆាប់រហ័ស។
ទោះយ៉ាងណាក៏ដោយកាលឆ្នាំ ២០១១ Victoria Beckham បានរីករាលដាលរួចម្ដងហើយ នៅពេលនាងបង្ហាញពីទម្លាប់ថែរក្សាស្បែកពេលព្រឹកដ៏ចំឡែករបស់នាងថា “នៅពេលព្រឹកខ្ញុំចាប់ផ្តើមដោយការបាញ់ទឹកត្រជាក់លើមុខរបស់ខ្ញុំដើម្បីបំបាត់ភាពហើម ឬស្រអាប់”។
លើសពីនេះ អតីតសមាជិកក្រុម Spice Girls ក៏បានបញ្ជាក់ដែរថា នាងមិនចូលចិត្តប្រើផលិតផលថែរក្សាស្បែកច្រើនប្រភេទក្នុងពេលតែមួយនោះទេ ប៉ុន្តែនាងតែងតែផ្តល់អាទិភាពដល់ផលិតផលដែលមានសារធាតុផ្សំដែលសមស្របនឹងស្បែកដូចជា niacinamide, hyaluronic acid ឬវីតាមីន Eជាដើម៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយអាថ៌កំបាំងនៃការសម្រកទម្ងន់របស់តារាស្រី Kim Kardashian
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


