ជីវិតកម្សាន្ដ
ដោយសារបញ្ហាកើតផ្ទួនៗដូចគ្នា Ice ប្រាប់ថា នាងដកខ្លួនពីមិត្តប្រុស មិនមែនបែកគ្នាទេ
បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមបែកគ្នាជាមួយគូស្នេហ៍ ខណៈពេលដែលកំពុងមានបញ្ហាធំក្នុងជីវិតផ្ទួនៗគ្នាឥតឈប់ឈរ។ នាពេលនេះតារាសម្ដែងស្រី Ice Preechaya បានប្រកាសជាសាធារណៈថា នាងពិតជាដកខ្លួនពីមិត្តប្រុសមួយរយៈពិតមែន តែមិនមែនបែកគ្នាទេ។

បន្ទាប់ពីស្ថានភាពរាងកាយនិងផ្លូវចិត្តកាន់តែប្រសើរឡើងបន្តិចម្តងៗ Ice Preechaya ទើបតែហ៊ានបញ្ចេញមុខតាមកម្មវីធីផ្សេងៗ និងត្រៀមខ្លួនដើម្បីបកស្រាយពីស្ថានភាពបញ្ហាបេះដូងដែលមានពត៌មានលេចឮថានាងបានបែកគ្នាជាមួយមិត្តប្រុសលោក Stefan Isler ។
នៅក្នុងបទសម្ភាសន៍មួយនោះ នាងបាននិយាយថា ឥឡូវនាងផ្ដោតសំខាន់លើការងារសិន។ ដូចគ្នានេះដែរ ភាគីខាងប្រុសក៏ធ្វើការ។ ហើយពួកគេសុទ្ធតែមានបញ្ហាផ្ទាល់ខ្លួន ទាំងបញ្ហាគ្រួសារក្នុងពេលតែមួយដូចគ្នា។ទើបធ្វើឲ្យអ្នកទាំងពីរសម្រេចចិត្តទាំងសងខាងដោយយល់ព្រមបែកគ្នាមួយរយៈសិន ទើបវិលត្រលប់មកវិញ គិតពីស្នេហាដែលនឹងបន្តទៅថ្ងៃមុខទៀត។
លើសពីនេះទៀតដែរ តារាសម្ដែង Ice បានបញ្ជាក់បន្ថែមទៀតថា ត្បិតថានៅឆ្ងាយពីមិត្តប្រុសក៏ពិតមែន! ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងគ្នាទៅវិញទៅមក ប៉ុន្តែដោយសារស្ថានការណ៍ផ្សេងៗបានចូលមកដល់ ពេលនេះគ្រប់គ្នាមិនអាចសន្និដ្ឋានថានាងនៅលីវឬបែកគ្នាទេ។ ពេលនេះគ្រាន់តែបែកគ្នា ត្រូវការពេលវេលាដើម្បីថែរក្សាបេះដូងតែប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


