ជីវិតកម្សាន្ដ
Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា
បន្ទាប់ពីបញ្ចូនតារាសម្ដែង Ice Preechaya ទៅកាន់មន្ទីរពេទ្យមិនទាន់បានប៉ុន្មានផង Stefan Eisler ដែលជាមិត្តប្រុសរបស់នាងស្រាប់តែជួបរឿងដ៏សោកសៅដោយបាត់បង់ម្តាយជាទីស្រឡាញ់ភ្លាមៗ និងព្រមទាំងឆេះខុនដូប្រណិតនៅពាក់កណ្ដាលខែកក្កដានេះ។

ហេតុការណ៍ឆេះខុនដូនេះ មិត្តប្រុស Ice Preechaya បានសរសេរសារត្អូញត្អែរពីជីវិតតាមរយៈ IG story ដោយបញ្ជាក់ថា “ឆ្នាំនេះគឺអាក្រក់ណាស់! បន្ទប់មួយទៀតត្រូវភ្លើងឆេះ។ សំណាងល្អ មានតែវត្ថុមួយចំនួនប៉ុណ្ណោះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ”។
យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រសូមផ្ញើការលើកទឹកចិត្តទាំង Stefan Eisler និង Ice Preechaya ផងដែរ ហើយសូមឲ្យពួកគេជួបរឿងល្អៗវិញ។ ក្នុងនោះមានទស្សនិកជនជាច្រើនបានបញ្ចេញមតិថា សូមឲ្យអ្នកទាំងពីរងាកមកផ្លូវជំនឿវិញ ដោយព្យាយាមលុបចោលសំណាងអាក្រក់មួយចំនួន ហើយមើលថាតើអ្វីៗបានប្រសើរឡើងឬអត់។
យ៉ាងណាក៏ដោយ ក្រោយជួបរឿងផ្ទួនៗគ្នាក្នុងឆ្នាំតែមួយ មហាជនជាច្រើនបានសម្ដែងក្ដីបារម្ភខ្លាំងចំពោះតារាសម្ដែង Ice Preechaya ដែលពេលនេះនាងទទួលថ្មបាក់ឥតស្រាក់ចូលមកក្នុងជីវិត។ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតដោយកាលណោះនាងត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ។ បន្ទាប់ពីរឿងនេះបានស្ងប់ស្ងាត់មួយរយៈ នាងស្រាប់តែសន្លប់ចូលពេទ្យដោយមិនដឹងមូលហេតុ រហូតដល់ជីវិតមិត្តប្រុសនាងក៏ជួបរឿងនឹកស្មានមិនដល់ដូចគ្នា៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


