ជីវិតកម្សាន្ដ
ស៊ឹម ថៃណា ឡាយវីដេអូទាំងទឹកភ្នែក ក្រោយរងការប្រមាថពីបុគ្គលស្រវឹងស្រាម្នាក់ នៅហាងផឹកស៊ីមួយកន្លែង
តារាចម្រៀង ស៊ឹម ថៃណា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត រហូតចេញឡាយវីដេអូទាំងទឹកភ្នែកហូររហាម បន្ទាប់ពីនាងរងការដៀលប្រមាថកិត្តិយសធ្ងន់ៗ ពីសំណាក់បុគ្គលស្រវឹងស្រាម្នាក់ នៅក្នុងហាងផឹកស៊ីមួយកន្លែង កាលពីថ្មីៗ មុននេះ។

តាមការរៀបរាប់របស់តារាចម្រៀងកញ្ញា ស៊ឹម ថៃណា បាននិយាយថា នាងត្រូវបានបុរសស្រវឹងស្រាម្នាក់ ជេរប្រមាថកប់ៗមាត់ ខណៈទង្វើនេះត្រូវបានគេចាត់ទុកថាជាការមាក់ងាយកិត្តិយសយ៉ាងធ្ងន់ធ្ងរសម្រាប់នាងទៀតផង។ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថា «អ្នកធ្វើការពេលរាត្រីមិនមែនសុទ្ធតែសំផឹងទេ»។

កញ្ញា ស៊ឹម ថៃណា បានបន្តទៀតថា «មិនថាឡើយ អ្នកធ្វើការក្នុងហាងរាត្រី បុគ្គលិករត់តុ បុគ្គលិកណែនាំភ្ញៀវ អ្នកចម្រៀង DJ ចាក់បទចម្រៀង ឬ នារីប្រម៉ូតស្រាបៀ គឺមិនមែនជាស្រីសំផឹងទេ ដោយពួកគាត់សុទ្ធតែមានតម្លៃរបស់ពួកគាត់រៀងៗ ខ្លួន មិនសមណាអ្នកត្រូវជនអគតិនិយាយប្រមាថទាំងជាតិស្រាចូលខ្លួន ឬ មានចេតនាអាក្រក់បែបនេះសោះ»។ នាងបន្តថា «អ្នកធ្វើការពេលរាត្រី ( P R អ្នកចំរៀង DJ.នារីប្រម៉ូតស្រាបៀ អ្នករត់តុ) មិនមែនជាស្រីសំផឹងទេ សូមឲ្យតម្លៃលើស្ត្រីផង»។

តារាចម្រៀង ស៊ឹម ថៃណា បាននិយាយបន្តថា «ក្នុងជីវិតប្រឡូកសិល្បៈមកជាង ២០ ឆ្នាំ ហើយ នេះលើកទី ១ ក្នុងឆាកជីវិតដែលគេជេរប្រមាថ សូម្បីតែឪពុកម្ដាយរបស់នាង ក៏មិនដែលជេរនាងបែបនេះដែរ»។ ស៊ឹម ថៃណា បញ្ជាក់បន្ថែមថា រឿងហេតុនេះបានកើតឡើងអំឡុងពេលដែលនាងបម្រើការងារជាអ្នកចម្រៀងនៅហាងរាត្រីមួយកន្លែង និងបានមកអង្គុយលេងនៅតុញ៉ាំអាហារជាមួយអ្នកស្គាល់គ្នា។ នាង និយាយទាំងហួសចិត្តថា ប៉ុន្តែពេលនោះស្រាប់តែមានបុរសស្រវឹងស្រាម្នាក់ទៀត គឺ ជាមិត្តភ័ក្ដិរបស់បុរសដែលនាងធ្លាប់ស្គាល់ បានប្រើពាក្យសម្ដីជេរដៀលប្រមាថដោយពាក្យអសុរោះជាច្រើនមកលើរូបនាងដោយគ្មានហេតុផល និងមិនអាចទទួលមកបានទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


