Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ហួសចិត្ត ខណៈឃើញឡានធំៗមួយចំនួនសរសេរពាក្យផ្តេសផ្តាស

បានផុស

នៅ

បន្ទាប់​ពី​បាន​​សង្កេត​ឃើញ​ម្ចាស់​ឡាន ឬ អ្នក​បើក​ឡាន​ៗ​មួយ​ចំនួន​បាន​សរសេរ​នូវ​ពាក្យ​ពេចន៍​ហាក់​មិន​សូវ​សមរម្យ​ បែប​ជេរ​ ដៀល ប្រមាថ​ តារា​ប្រុស​ពហុ​ជំនាញ​លោក ដួង សុខគា បាន​ចេញ​មក​រិះគន់​ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​រាល់​ការ​សរសេរ​បែប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​លោក ដួង សុខគា បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ស្ទង់​មតិយោបល់​របស់​មហាជន​អ្នក​គាំទ្រ​ថា​ «ពិត​ ឬ​មិន​ពិត? តើ​បង​ប្អូន​គិត​បែប​ណា? គេ​សង្កេត​ឃើញ​ម្ចាស់​ឡាន​ធ្វើ​តាម​គ្នា​ច្រើន​ដែរ ពិត​ ឬ​មិន​ពិត?ពិសេស​ឡាន​ធំ​​ៗ សរសេរ​ផ្ដេសផ្ដាស មាន​ពាក្យ​ជេរ​ផង ពាក្យ​ដៀល​ផង ពិត​ ឬ​មិន​ពិត?»។

តារា​ចម្រៀង​លោក ដួង សុខគា បាន​បន្ត​ថា «សរសេរ​អក្សរ​ខ្មែរ​ខុស​ព្រោងព្រាត បើក​បរ​ផ្សព្វផ្សាយ​តាម​ទី​នានា គាំទ្រ​ឱ្យ​បង​ៗ​សមត្ថកិច្ច​អប់​រំខ្លះ​ទេ ? បង​ប្អូន​ស្រី​ៗ យល់​ថា​សប្បាយ​អាន​ដែរ​ទេ?ក្មេង​សិស្ស​សាលា​វា​ស្មាន​តែ​សុភាសិត​បុរាណ»

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក ដួង សុខគា នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចំពោះ ​រឿង​នេះ​ផង​ដែរ។ “មិនមែន​ជា​គំរូ​​ល្អ​ទេ​​ គួរ​តែ​មាន​វិធានការណ៍ , ឃើញ​អញ្ចឹង​ៗ​ អនិច្ចា​ណាស់​លោក​គ្រូ ត​ទៅ​​មុខ ១០ ឬ ២០ ឆ្នាំ ទៀត​ធនធាន​ទំពាំង​យើង​ទៅ​ជា​​យ៉ាង​ណា។ សរសេរ​ពាក្យ​ខុស ជា​ពាក្យ​ដែល​គ្មាន​សីលធម៌​ជា​ពាក្យ​ដៀល​ដល់​មនុស្ស​ស្រី វា​បាន​ប៉ះពាល់​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត​ដែល​គេ​ល្អ ទើប​ត្រូវ”។ នេះ​ជា​ការ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​បន្ទាប់​ពី​ការ​បង្ហោះ​របស់​លោក ដួង សុខគា ខាង​លើ៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម