ជីវិតកម្សាន្ដ
លោក យ៉ែម សំអូន ស្តាយសមត្ថភាព ប៊ុត សីហា មានឱកាសមិនចេះកែប្រែខ្លួន
រឿងរ៉ាវរបស់តារាចម្រៀងលោក ប៊ុត សីហា ដែលផ្ទុះព័ត៌មានត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធគ្រឿង ញៀនមកដល់ព្រឹកថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅតែជាប្រធានបទក្តៅសម្រាប់មហាជន និងអ្នកគាំទ្រ។

យ៉ាងណាមិញ ជុំវិញបញ្ហានៃការចាប់ខ្លួនលោក ប៊ុត សីហា នឹងបក្ខពួកម្នាក់ទៀតនេះ ក៏បាននឹងកំពុងមានការវែកញែកផងដែរ ពីសំណាក់មហាជនព្រមទាំងអ្នកគាំទ្រ និងសិល្បករ-សិល្បការិនី ខ្មែរមួយចំនួន។ ដោយឡែក បើងាកមកចាប់អារម្មណ៍តារាចម្រៀងរៀមច្បង លោក យ៉ែម សំអូន ក៏បានបញ្ចេញមតិចំពោះរឿងរ៉ាវកំពុងផ្ទុះខាងលើផងដែរ។
លោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍សោកស្តាយបែបនេះថា «ពិតជាសន្ដានមែន ពាលទំនើង មិនកែមែន មានឱកាសហើយគេប្រឹងជួយហើយ ហេតុអ្វី ប្អូនមិនចេះកែប្រែខ្លួនឯងសារជាថ្មី ដើរ ទៅរកផ្លូវនរក វិញទាល់តែបានបងស្ដាយសមត្ថភាពប្អូន និងអាណិតម្ដាយឪពុកប្អូនណាស់»។

តារាចម្រៀង យ៉ែម សំអូន បានបញ្ជាក់ទៀតថា “ខ្ញុំស៊ែនេះគ្រាន់តែមានអារម្មណ៍ថា ស្ដាយសមត្ថភាពគាត់ និងអាណិតដល់ម្ដាយឪពុកក្រុមគ្រួសាររបស់គាត់មិនដឹងជាយកមុខទៅទុកនៅឯណាទេ វាជាការងប់ងុលនិងការជ្រើសរើសផ្លូវដើរដែលខុសគឺវាជាការបំផ្លាញប្អូនខ្លួនឯងហ្នឹងសព្វបែបយ៉ាងទាំងអស់”។
យ៉ាងណាមិញជុំវិញរឿងរ៉ាវខាងលើនេះ ក្រៅពីលោក យ៉ែម សំអូន គេក៏សង្កេតឃើញមានតារាសិល្ប:មួយចំនួនទៀតបានបញ្ចេញមតិ និងសោកស្ដាយនៅពេលមានការចែករំលែក និងចុះផ្សាយ ព័ត៌មានពីការចាប់ខ្លួនលោក ប៊ុត សីហា ពាក់ព័ន្ធករណីគ្រឿងញៀន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ទៀតឈ្មោះ ឆន វល្លិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសីត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ឮ


គួររម្លឹកដែរថា កាលពីកំឡុងដើមឆ្នាំ២០១៨ តារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនម្ដងរួចមកហើយ ដែលស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅទិញគ្រឿងញៀនដើម្បីជក់តែកាល ណោះត្រូវបានក្រុមគ្រួសារ ធានាយកទៅធ្វើការអប់រំ និងបន្សាបគ្រឿងញៀន៕
អត្ថបទ៖ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


