ជីវិតកម្សាន្ដ
ក្រៅពីហូបបួស Janie សមាធិ កាន់សីល អស់ ៨ឆ្នាំហើយ
គិតមកទល់ពេលនេះ តារាសម្ដែង និងបង្ហាញម៉ូដ Janie Tienphosuwan បានរក្សាសីល ហូបបួស និងធ្វើសមាធិអស់ពេល ៨ឆ្នាំមកហើយ បំណងបង្វឹកចិត្តឱ្យស្ងប់ និងជ្រះថ្លា ព្រមទាំងយកពុទ្ធិអប់រំកូនស្រីឱ្យដើរតាមគន្លងធម៌។

ប្រិយមិត្តមួយចំនួនធ្លាប់ដឹងមកហើយ អ្នកម៉ាក់កូនមួយ Janie ជាតារាស្រីមួយរូបដែលវក់នឹងការហាត់ប្រាណយករាង រហូតធ្វើឱ្យតមអាហារជាច្រើនមុខ ប៉ុន្តែគ្រប់គ្នាទំនងមិនទាន់ដឹងទេថា តាមពិតនាងក៏ជាអ្នកញ៉ាំបួសម្នាក់ផងដែរ។
និយាយនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ តារាស្រីវ័យ ៤២ឆ្នាំ ប្រាប់ថា ជាច្រើនឆ្នាំមកហើយនាងមិនញ៉ាំទឹកត្រី និងសាច់ជ្រូកនោះទេ ចំណែកសាច់មាន់ និងសាច់គោ ត្បិតថានៅបន្តញ៉ាំ ប៉ុន្តែវាជាប្រភេទអាហារដែលនាងកម្រញ៉ាំណាស់។

បន្ទាប់ដឹងការពិតមួយនេះ ប្រិយមិត្តពុំសូវជាភ្ញាក់ផ្អើលប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីដឹងថា នាងធ្វើសមាធិជាទៀងទាត់អស់រយៈពេល ៨ឆ្នាំមកហើយ។ ការព្យាយាមធ្វើសមាធិយូរយ៉ាងនេះ វាមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ Janie ផ្ទាល់នោះទេ នាងថាខ្លួនពិតជាមានចិត្តជ្រះថ្លា អាចធ្វើការជាច្រើនមុខក្នុងពេលតែមួយ ជាពិសេសអាចបង្រៀនកូនស្រីឱ្យចេះស្វែងរកព្រះធម៌ផងដែរ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចែកផ្លូវគ្នាប៉ុន្មានសប្ដាហ៍ Vill ទើបចេញមុខទម្លាយការពិតពីក្រោយរឿងបែកគ្នាជាមួយ Jes
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


