ជីវិតកម្សាន្ដ
ដាំ សុភក្រ័ស៊ីនឌី ខាំធ្មេញ សង្កត់ផ្លូវអារម្មណ៍ ត្រៀមតំណាងកម្ពុជាប្រកួតជាអន្តរជាតិ ក្រោយជួបទុក្ខធ្ងន់
តារាសម្ដែង និងម៉ូដែល កញ្ញា ដាំ សុភក្រ័ស៊ីនឌី កាលពីថ្មីៗនេះ ជួបទុក្ខដ៏ក្រៀមក្រំ សោកសៅ ខណៈអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យ។ ប៉ុន្តែតារាស្រីរូបនេះ ទោះបីនាងកំពុងមានទុក្ខធំ ក៏ខាំធ្មេញសង្កត់ផ្លូវអារម្មណ៍ ដើម្បីត្រៀមតំណាងកម្ពុជាប្រកួតជាអន្តរជាតិនាពេលឆាប់ៗ ខាងមុខនេះ។

សម្រាប់កញ្ញា ដាំ សុភក្រ័ស៊ីនឌី បានទទួលតំណែងជាកញ្ញាឯកនៅក្នុងកម្មវិធី «Miss plenet Cambodia 2023» ដែលនឹងតំណាងកម្ពុជាសម្រាប់ចូលរួមការប្រកួតលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ បន្ទាប់ពីរៀបចំចាត់ចែងពិធីបុណ្យម្ដាយរួចរាល់ សុភក្រ័ស៊ីនឌី ក៏បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ដើម្បីឈោងយកឱកាស និងភាពជោគជ័យនៅលើវិថីសិល្បៈ។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី ថ្លែងបញ្ជាក់ថា «នាងមានកាតព្វកិច្ចធំណាស់ ព្រោះអ្វីដែលនាងកំពុងតែបំពេញគឺមិនមែនសម្រាប់ខ្លួនឯង… ទោះបីជាកំពុងតែមានធុរៈទូលទុក្ខធ្ងន់លើសព្រះធរណី តែក៏មិនទោរទន់ទៅទណ្ឌកម្មជីវិត ឬបង្អែបង្អង់យូរដែរ ត្រូវតែជម្នះ ខាំធ្មេញ សង្កត់ផ្លូវអារម្មណ៍ខ្លាំងបំផុត ព្រោះដំណើរជីវិតនៅវែងឆ្ងាយណាស់ ដើម្បីបន្តឆ្ពោះទៅមុខទៀតត្រូវតែតស៊ូ!»។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី រៀបរាប់ទៀតថា «អរគុណសម្រាប់កម្លាំងចិត្តទាំងឡាយដែលបានមកពីអ្នកទាំងអស់គ្នា សង្ឃឹមថាពេលវេលានឹងព្យាបាលដំបៅដែលឈឺគ្មានថ្ងៃជានេះបន្តិចម្តងៗ ជាចុងក្រោយ សូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលតែងតែយោគយល់ អធ្យាស្រ័យ អនុគ្រោះដល់នាងខ្ញុំ ដោយក្តីមេត្តា»។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី បាននិយាយបន្ថែមថា «នាងខ្ញុំសុំផ្ញើក្តីស្រលាញ់ក្តីអាណិត ក្តីយល់ចិត្ត ទៅអ្នកទាំងអស់គ្នា ហើយសូមទទួលយកនាងខ្ញុំទុកនៅក្នុងបេះដូងផង»។

គេកត់សម្គាល់ឃើញដែរថា បន្ទាប់ពីពិធីបុណ្យអ្នកម្តាយបានបញ្ចប់ហើយ ដាំ សុភក្រ័ស៊ីនឌី និងប្អូនប្រុស ក៏បានចូលរួមកម្មវិធីសប្បុរសធម៌ចែកសម្ភារៈសិក្សា សម្លៀកបំពាក់ នំចំណី និងរបស់របរលេងផ្សេងៗ ដល់ប្អូនៗ ស្ថិតនៅភូមិរាំងទិល ខេត្តពោធិ៍សាត់ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


