Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា តូចចិត្តមិនមានលទ្ធភាពកសាងខ្លោងទ្វារវត្តវិហារត្រាញ់ដែលម្ដាយផ្ញើឆ្អឹង

បានផុស

នៅ

តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា ប្រកាស​កោរសក់​ចូល​សាង​ផ្នួស​រយៈពេល​កន្លះ​ខែ ដោយ​ភាព​ស្ងប់​សុខ​ជូន​ម្តាយ និង​ឧទ្ទិស​បុណ្យ​កុសល​ទាំងអស់​នេះ​ដល់​ម្ចាស់​កម្មពៀរ មិន​ថា​ជាតិ​មុន ជាតិ​នេះ ឬ​ក៏​ជាតិ​ណា​ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់ សឿ សុធារ៉ា បាន​លើក​ឡើង​ថា «បងប្អូន​ជាទី​ស្រលាញ់​នឹក​រលឹក​ទាំងអស់​គ្នា ក្នុង​នាម​នាង​ខ្ញុំ​បាន​បួស​ជា​ជី​រយៈពេល​កន្លះ​ខែ​ក្នុង​ពេល​ភ្ជុំ​ដាក់​បិណ្ឌ​ដោយ​ភាព​ស្ងប់​សុខ​ជូន​ម្តាយ នាង​ខ្ញុំ ខ្ញុំ​សុំ​ឧទ្ទិស​បុណ្យ​ទាំងអស់​នេះ​ដល់​ម្ចាស់​កម្មពៀរ មិន​ថា​ជាតិ​មុន ជាតិ​នេះ ឬ​ក៏​ជាតិ​ណា​ក្តី និង​សូម​ឧទ្ទិស​ដល់​គ្រប់​វិញ្ញាណក្ខន្ធ​ដែល​ឋិត​ក្នុង​ភព​ផែនដី​នេះ​សូម​ឲ្យ​បាន​ដល់​គ្រប់ៗ វិញ្ញាណ​ទាំងអស់»។

អ្នកនាង សឿ សុធា​រ៉ា បាន​បន្ត​ថា «សូម​បងប្អូន​ទាំងអស់​គ្នា​កុំបី​អភព្វ​ដូច​នាង​ខ្ញុំ​គ្រប់ៗ​ជាតិ​អី ខ្ញុំ​តូច​ចិត្ត​ណាស់​ដែល​ខ្ញុំ​មិន​មាន​លទ្ធភាព​ជួយ​កសាង​ខ្លោងទ្វារ​វត្ត​វិហារ​ត្រាញ់​ដែល​ម្តាយ​ខ្ញុំ​ផ្ញើ​ឆ្អឹង​នៅ​នឹង វត្ត​ព្រះ​ចៅ​អធិការ​វត្ត​ជា​ការ​ដឹងគុណ»។ ក្រោយ​ឃើញ​សារ​បែបនេះ អ្នកគាំទ្រ​ជាច្រើន​បាន​លើក​ទឹកចិត្ត និង​សរសើរ​សម្រាប់​ទឹកចិត្ត​របស់ សុធារ៉ា ដែល​មាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា​បួស​ជា​ដូនជី។

គួរ​រម្លឹក​ថា អ្នក​ម្តាយ​តារា​ស្រី​អ្នកនាង សឿ សុធារ៉ា បាន​ទទួល​មរណភាព​កាលពី​អំឡុង​ចុងខែ​តុលា ឆ្នាំ ២០២២។ ដំណឹង​មរណទុក្ខ​នេះ​ដែរ គេ​ឃើញ​មាន​អ្នកគាំទ្រ និង​អ្នក​សិល្បៈ​ជា​ច្រើន បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសៅ​នេះ​ជាមួយ​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា និង​ក្រុម​គ្រួសារ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម