ជីវិតកម្សាន្ដ
ចុងឆ្នាំ! ស៊ឹម ថៃណា ជួបរឿងផ្ទួនៗ រងការមើលងាយ និងបំពានរាងកាយជាថ្មី
កត់សម្គាល់ឃើញថា តារាចម្រៀង កញ្ញា ស៊ឹម ថៃណា ចូលដល់ចុងឆ្នាំ២០២៣ នេះ គឺនាងមានយីអ៊ុន ហាក់មិនសូវល្អសោះ ខណៈកាលពីថ្មីៗកន្លងទៅត្រូវបុរសស្រវឹងស្រាម្នាក់ជេរប្រមាថកិត្តិយសថ្លៃថ្នូរ។ ចំណែកពេលនេះស្រាប់តែ ថៃណា បានទម្លាយជាថ្មីថាមានអ្នកមើលងាយ និងបំពានរាងកាយរបស់នាងទៀតផង។

បន្ទាប់ពីជួបរឿងរ៉ាវនេះ គេសង្កេតឃើញតារាចម្រៀងចាស់វស្សា កញ្ញា ស៊ឹម ថៃណា បានបង្ហាញការមិនសប្បាយ និងហួសចិត្ត ចំពោះទង្វើគ្មានសីលធម៌ពីសំណាក់បុគ្គលទាំងនោះ។ ថៃណា បានប្រកាសព្រមានប្រើវិធានការផ្លូវច្បាប់ផងដែរ ដើម្បីប្រឆាំងការមើល ងាយ និងការបំពានរាងកាយមកលើនាងដែលជាស្រ្តីភេទ។
កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថា «បន្តិចទៀតមានរឿងល្អមើលហើយ អាងខ្សែមែន បានមើលងាយខ្ញុំ លើកទីមួយបំពានរាងកាយខ្ញុំម្តង ខ្ញុំលើកលែងដោយគិត ថាធ្លាប់ស្គាល់គ្នាគ្រាន់តែខ្ញុំឈប់រាប់អាន តែឥឡូវមកប្រើសម្ដីមើលងាយម្តងទៀត សង្គមនេះគេកំពុងលុប បំបាត់ការមើលងាយមកលើស្ត្រី»។


តារាចម្រៀង ស៊ឹម ថៃណា បានបន្ថែមទៀតថា «អាប្អូនចង់លេងតាមផ្លូវច្បាប់? ខ្ញុំក្រអត់ខ្សែទេ តែខ្ញុំជឿជាក់លើច្បាប់ហេតុអី្វបាន ខ្ញុំជួបតែពពួកមើលងាយស្ត្រីអីចឹង»។
កញ្ញា ស៊ឹម ថៃណា បញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា “រឿងនេះថ្មីទៀតហើយដោយគេអាងថា ខ្លួនកូនអ្នកមានខ្សែធំ ហើយរឿងនេះក៏ទើបកើតឡើងកាល ពីយប់មិញដែរ“។

គួររម្លឹកដែរថា តារាចម្រៀងចាស់វស្សា គឺកញ្ញា ស៊ឹម ថៃណា កាលពីថ្មីៗកន្លងទៅនេះនាងត្រូវបានបុរសម្នាក់ដែលស្រវឹងស្រាជេរប្រមាថកិត្តិយសធ្ងន់ធ្ងររហូតធ្វើឲ្យតារាស្រីរូបនេះកើតទុកមិនសុខចិត្តដោយប្រកាសឲ្យបុគ្គលរូបនោះចេញមុខសុំទោសជាសាធារណៈទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


