ជីវិតកម្សាន្ដ
អតីតស្វាមី សាន់ ឆាយ បង្ហាញចេតនាចង់វិលរកភរិយា ខណៈនាងកំពុងនៅជាមួយស្វាមីទី២
រឿងរ៉ាវស្នេហារវាងតារាសម្ដែង និងពិធីការិនីតៃវ៉ាន់ សាន់ ឆាយ (Barbie Hsu) ជាមួយអតីតស្វាមីចិន Wang Xiaofei ហាក់មិនទាន់ចប់ទេ ក្រោយអតីតស្វាមីរូបនេះបង្ហាញចេតនាចង់ផ្សះផ្សារគ្នាជាមួយអតីតភរិយាជាថ្មីឡើងវិញ។

តួ សាន់ ឆាយ បានរៀបការជាមួយស្នេហាចាស់របស់នាង គឺតារាចម្រៀងកូរ៉េខាងត្បូង Koo Jun-yup (DJ Koo) នៅខែមីនា ឆ្នាំ២០២២ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីនាង និងអ្នកជំនួញ Xiaofei បានប្រកាសពីការចែកផ្លូវគ្នា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលមូលហេតុគឺបញ្ហានយោបាយរវាងចិន និងតៃវ៉ាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ នៅក្នុងការផ្សាយផ្ទាល់ជាមួយផតឃែស្ថចិន Guan Lixin នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សេដ្ឋី Xiaofei បានបង្ហាញអារម្មណ៍អាឡោះអាល័យរបស់លោកចំពោះ សាន់ ឆាយ ថា លោកនៅតែស្រឡាញ់អតីតភរិយា ហើយលោកអាចរៀបការជាមួយយនាងម្ដងទៀត បើសិនស្វាមីក្រោយចាកចេញពីតៃវ៉ាន់។

បន្ថែមពីលើពាក្យេពេចន៍ត្រង់ៗឥតក្រែងចិត្តស្វាមីថ្មី លោក Xiaofei ស៊កសៀតទៀតថា DJ Koo រស់នៅទីក្រុង តៃប៉ិ មិនបានយូរទេ គាត់ប្រាដកជារត់ចេញមិនខាន។ អតីតស្វាមីដែលធ្លាប់រួមរស់ជាមួយគ្នា ១០ឆ្នាំ ថែមទាំងនិយាយដោយក្ដីបារម្ភថា សាន់ ឆាយ មានសុខភាពខ្សោយ នាងត្រូវការការមើលថែយ៉ាងល្អ ហើយមិនថានាងទៅយ៉ាងណាទេ នាងជាអតីតភរិយារបស់លោក ដូច្នេះលោកមិនបោះបង់នាងចោលឡើយ។
បុរសវ័យ ៤២ឆ្នាំ បញ្ចប់ប្រយោគថា ប្រសិនលោករៀបការម្ដងទៀតជាមួយ សាន់ ឆាយ ក៏ពុំមែនជារឿងអាក្រក់អ្វីដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ថានភាពជីវិត សាន់ ឆាយ តួឯកស្រីរឿង F4 តៃវ៉ាន់ ក្រោយចប់ការចាក់ផ្សាយ ២២ឆ្នាំ
ចុចអាន៖ សិស្សកូរ៉េវ័យ ១៦ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន ក្រោយរំលោភក្មេងស្រី ៣នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


