Connect with us

ជីវិតកម្សាន្ដ

រចនា រ៉ាវ៉ាឌី ធ្វើឲ្យអ្នកគាំទ្រមានមន្ទិល ក្រោយពោលពាក្យមួយប្រយោគ

បានផុស

នៅ

តារា​ស្រី​វ័យក្មេង​កញ្ញា រចនា រ៉ា​វ៉ា​ឌី បច្ចុប្បន្ន​ទទួល​បាន​ការ​គាំទ្រ និង​កំពុង​ក្រសោប​ទីផ្សារ​សម្តែង​ច្រើន​នា​កំឡុង​មួយ​រយៈ​ចុង​ក្រោយនេះ។ យ៉ាងណា​មុន​នេះ រ៉ា​វ៉ា​ឌី ក៏​តែង​សម្ញែង​រូបភាព​តុបតែង​ខ្លួន​ដ៏​ស្រស់​ស្អាត​ទាក់​ភ្នែក​អ្នកគាំទ្រ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​រឿង​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់​អារម្មណ៍​លើ​ជីវិត​ឯកជន​របស់​ស្រី​ស្អាត រចនា រ៉ា​វ៉ា​ឌី នោះ គឺ ថ្មីៗ​នេះ នាង បាន​ពោល​ពាក្យ​ហាក់​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហា។ កញ្ញា រចនា រ៉ា​វ៉ា​ឌី បាន​លើក​ឡើង​ថា «ជីវិត​មនុស្ស​យើង​ដូចជា​ជិះ​រថភ្លើង​អញ្ចឹង មាន​អ្នកខ្លះ​ឡើង​ជិះ​ជាមួយ​យើង តែ​មិន​ប្រាកដ​ថា នឹង​ចុះ​នៅ​ពេល​ជាមួយ​យើង​ទេ»។

តារា​សម្តែង រចនា រ៉ា​វ៉ា​ឌី បញ្ជាក់​បន្ថែម​ថា «យើង​ក៏​មិន​ដឹង​ថា អ្នកណា​កំដរ​យើង​ទៅដល់​ចុងក្រោយ​ដែរ មនុស្ស​គង់តែ​ប្រឈមមុខ​នឹង​ការ​បែក​គ្នា ទោះ​មិន​ដាច់​ចិត្ត​ក៏​ត្រូវ​តែ​លែងដៃ​ដែរ»។ សំណេរ​លើក​ឡើង​របស់ រចនា រ៉ា​វ៉ា​ឌី នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​មន្ទិល​ជុំវិញ​រឿងរ៉ាវ​ស្នេហា​របស់​នាង ប៉ុន្តែ​ពុំ​មាន​ការ​បញ្ជាក់​ទេ​ថា ស្រី​ស្អាត​រូប​នេះ អាច​ខូចចិត្ត​រឿង​ស្នេហា ឬ យ៉ាងណា​ទេ​?។

តាមរយៈ​ការ​កត់សម្គាល់​ពី​អ្នក​ស្នេហា និង​គាំទ្រ​វិស័យ​សិល្បៈ​របស់​ខ្មែរ​បាន​មើល​ឃើញ​ថា តារា​សម្តែង រចនា រ៉ា​វ៉ា​ឌី ថ្វី​ត្បិត​មាន​វ័យក្មេង​ក៏​ពិតមែន តែ​សម្រាប់​ប្រជាប្រិយភាព ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូចដើម។ ហើយ​ចំពោះ​ការ​រក្សា​បាន​នូវ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ ក៏​ព្រោះតែ រចនា រ៉ា​វ៉ា​ឌី គឺជា​តារា​សម្តែង​ខ្មែរ​មួយ​រូប​មាន​សមត្ថភាព​សម្តែង​បាន​យ៉ាង​ល្អ បូករួម​នឹង​ទេពកោសល្យ​សិល្បៈ​ខ្ពស់ ព្រមទាំង​មាន​អត្តចរិត​ស្លូតបូត សុភាពរាបសារ ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម