ជីវិតកម្សាន្ដ
ចន សុទីម៉ា កាន់ទង់ជាតិកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាប្រទេស El Salvador
ទីបំផុតបវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia2023 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលកម្មវិធីប្រកួតសម្រស់ Miss Universe លេីកទី72 នៅឯប្រទេស El Salvador ដូចការគ្រោងទុក។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ។

អ្វីដែលកត់សម្គាល់ទៀតនោះ កញ្ញា ចន សុទីម៉ា មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេ នាងក៏បានរំលេចសម្រស់ជាមួយការគ្រងឈុតពោរពេញទៅដោយភាពថ្លៃថ្នូរបង្ហាញភាពជាកុលស្រ្តីទៅកាន់ចក្រវាល ឈុតនេះបង្ហាញពីសូត្រខ្មែរ និងផាហ៊ុមដែលផលិតដោយកូនខ្មែរពិត១០០ភាគរយ ឈុតដែលបវរកញ្ញាចក្រវាលគ្រងនេះមានតម្លៃដល់ទៅជិត២ពាន់ដុល្លារ។

ចំណែកឯស្ថាប័ន Miss Universe Cambodia បានលើកឡើងដើម្បីសុំការគាំទ្រដែរថា ក្រុមការងារទាំងអស់ដែលនៅក្នុងស្ថាប័នមហាហង្សសូមជូនពរអោយកញ្ញា ចន សុទីម៉ា ធ្វើដំណើរលើផ្លូវអាកាសដោយមានសុវត្ថិភាព និងលើកទឹកចិត្តដល់ សុទីម៉ា អោយទទួលបានជោគជ័យក្នុងភារកិច្ចដែលតំណាងអោយប្រទេសកម្ពុជា។

សូមជម្រាបថា បើតាមគម្រោង ចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាឡលើកទី៧២ នៅឯប្រទេស El Salvador កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរមកថ្ងៃទី០២ខែវិច្ឆិកាវិញ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


