Connect with us

ជីវិតកម្សាន្ដ

អស្ចារ្យណាស់! ចន សុទីម៉ា លេចធ្លោខ្លាំងក្នុងឈុតតំណាងជាតិ «ព្រះមេគង្គា»

បានផុស

នៅ

ឈាន​ចូល​ដល់​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​​ក្នុង​កម្មវិធី​ប្រកួត​សម្រស់ Miss Universe 2023 បវរកញ្ញា​តំណាង ចន សុទីម៉ា បាន​រំលេច​ខ្លួន​ក្នុង​ឈុត  «ព្រះ​មេ​គង្គា» យ៉ាង​អស្ចារ្យ និង​កាន់​​តែ​លេច​ធ្លោ​ខ្លាំង​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៃ​ប្រទេស El Salvador។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថន័យ​នៃ​ឈុត​តំណាង​ជាតិ​​ដែល​ស្រី​ស្អាត សុទីម៉ា បង្ហាញ​នេះ​​មាន​ឈ្មោះ​ថា «ព្រះ​មេគង្គា»។ឈុត​​នេះ​ គឺ​រចនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ទន្លេ មេគង្គ​ដែល​ហូរ​មក​ពី​ទីបេ​ កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​​វៀតណាម។ ដោយ​​ដក​ស្រង់​គំនិត​ពី​ទេវកថា​ចម្លាក់​បុរាណ និង​បរិស្ថាន ឈុត​នេះ​រំលេច​នូវ​គ្រឿង​អលង្ការ​នានា​ដែល​ច្នៃ​ចេញ​ពី​រចនា​បទ​សិល្បៈ​សម័យ​អង្គរ។

កញ្ញា ចន សុទីម៉ា បញ្ជាក់​ថា​ឈុត «ព្រះ​មេ​គង្គា» បង្ហាញ និង​លើក​តម្កើង​ធនធាន​ដ៏​​សម្បូណ៌​​បែប​​នៃ​ទឹក​ដី វប្បធម៌​កម្ពុជា ដោយ​ធ្វើ​ការ​ប្រើប្រាស់​ត្បូង​ធម្មជាតិ​ និង​សំពត់​ចរបាប់​ សូត្រ​ត្បាញ​ដោយ​ដៃ​ខ្មែរ។ ឈុត​តំណាង​ជាតិ «ព្រះ​មេ​គង្គា» ដ៏​ស្រស់ថ្លា និង​វិសេស​នេះ​ជា​និម្មិត រូប​នៃ​​លំហូរ​នៃ​សុខ​សិរីសួស្ដី ​ជ័យ​តំណាង​លំហូរ​នៃ​សន្តិភាព មិត្តភាព និង​ការ​រីក​ចម្រើន​នៃ​យុគសម័យ​ថ្មី។

បវរកញ្ញា ចន សុទីម៉ា បាន​លើក​ឡើង​ថា​​ នាង​ពិត​ជា​រីករាយ ​និង​មាន​កិត្តិយស​ណាស់ ក្នុង​ការ​តំណាង​ប្រទេស​​កម្ពុជា​​នៅ​លើ​ឆាក​បវរកញ្ញា​ចក្រវាល​២០២៤ ហើយ​នាង​សង្ឃឹម​ថា​ប្រជាជន​កម្ពុជា​ទាំង​អស់​នឹង​ពេញចិត្ត​​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​នាង​​ផង​ដែរ។


ចន សុទីម៉ា បន្ថែម​ទៀត​ថា «សូម​អរគុណ​ចំពោះ​ប្រជាជន​កម្ពុជា​ទាំង​អស់​ចំពោះ​​ការ​លើក​ទឹកចិត្ត និង​ផ្តល់​ក្តី​ស្រលាញ់​មក​កាន់​រូប​នាងខ្ញុំ​ នាង​​ខ្ញុំ​ពិត​​ជា​​រំភើប​ណាស់​ ជា​ពិសេស​នាង ខ្ញុំ​ពិត​ជា​​មាន​សំណាង​ដែល​កើត​មក​​ជា​ខ្មែរ​ និង​មិន​ភ័យ​ខ្លាច​ទេ​ក្នុង​ការ​​បង្ហាញ​​ខ្លួន​ឯង​ក្នុង​ភាព​ជា​ “ខ្មែរ​ “ »។

គួរ​បញ្ជាក់​ដែរ​ថា បវរកញ្ញា​តំណាង​កម្ពុជា​កញ្ញា ចនសុ ទីម៉ា កំពុង​បង្ហាញ​វត្ត​មាន​ក្នុង​កម្មវិធី​ប្រកួតMiss Universe 2023 លើ​ឆាក​អន្តរជាតិ​នា​ប្រទេស El Salvadorនោះ​គឺ​គេ​សង្កេត​ឃើញ​ទស្សនិកជន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ការ​លើក​ទឹកចិត្ត​គ្រប់​ហើយ​ស្នើ​ដល់​​កូន​ខ្មែរ​រួម​ដៃគ្នា​បោះ​ឆ្នោត​ឲ្យ សុទីម៉ា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

ក្រសួងព័ត៌មាន លែងអនុញ្ញាតឲ្យប្រើប្រាស់ បណ្ណសម្គាល់អ្នកសារព័ត៌មាន ចេញដោយអង្គភាពសារព័តមានទៀតហើយ

ជីវិតកម្សាន្ដ៥៤ វិនាទី មុន

អស្ចារ្យណាស់! ចន សុទីម៉ា លេចធ្លោខ្លាំងក្នុងឈុតតំណាងជាតិ «ព្រះមេគង្គា»

ព័ត៌មានជាតិ១ នាទី មុន

កម្លាំងមួកខៀវកម្ពុជាបានវិលចូលប្រទេសវិញហើយ ក្រោយចប់បេសកកម្មនៅប្រទេសម៉ាលី

ព័ត៌មានជាតិ៤ នាទី មុន

«ខ្សែរ៉កកាហ្វេ» នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើន

ព័ត៌មានជាតិ៦ នាទី មុន

ក្រោយដាក់ចេញ«ផែនការពិសេស»មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបន្ថែមជើងហោះហើរទៅមករវាងកម្ពុជា-ចិន

Sokha Hotels

ព័ត៌មានពេញនិយម