ជីវិតកម្សាន្ដ
ឈុតដែល Janie ស្លៀកទៅមង្គលការ Mark- Kim រងមតិក្តៅគគុកថា ប្រជែងនឹងកូនក្រមុំ
តារាសម្ដែង Janie Tienphosuwan ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបនាងស្លៀកឈុតពណ៌ផ្កាឈូកបង្អួតរាងស្រឡូនដ៏សិចស៊ីប្រៀបបាននឹង Barbie ចូលរួមអបអរក្នុងពិធីមង្គលការរបស់ Mak Prin និង Kimberly។

ក្រៅពីការចាប់អារម្មណ៍ឈុតដ៏សិចស៊ីនោះផងដែរ ទស្សនិកជាច្រើនក៏ចង់ដឹងតម្លៃឈុតមួយនេះថា តើវាមានតម្លៃប៉ុន្មានដែលនាងហ៊ានចាយលើវា? ស្របពេលដែលអ្នកខ្លះរិះគន់នឹងការស្លៀកពាក់នាង ហាក់ប្រជែងយកមុខជាងកូនក្រមុំខ្លាំង។នេះបើតាមការបញ្ចាក់ពីសារព័ត៌មាន kapook។
តាមពិតទៅ សំលៀកបំពាក់របស់ Janie គឺបានមកពីម៉ាកយីហោកំពុងល្បី Pipatchara ជាម៉ាកសំលៀកបំពាក់របស់អ្នករចនាថៃ Petch Pipatchara Kaewjinda ដែលនាំមកនូវគំនិតនៃនិរន្តរភាពលាយជាមួយនឹងម៉ូដទាន់សម័យព្រមទាំងយកបន្ទះប្លាស្ទិកដែលមិនប្រើរួចមកប៉ាក់ចូលជាសាច់រ៉ូប។ ចំណែកឯតម្លៃប្រហែល ៣០,០០០ បាតប៉ុណ្ណោះ ។

ទន្ទឹមនឹងការកោតសរសើរសម្រស់របស់អ្នកម្ដាយកូនមួយ ក្នុងនោះមានទាំងមតិក្ដៅគគុកនិងផ្ទុះការរិះគន់នាងពីសំណាក់អ្នកលេងអ៊ីនធឺណិតថា នាងមិនគួរស្លៀកមកចូលរួមមង្គលការរបស់ Mak Prin និង Kimberly ឡើយ។ ការស្លៀកពាក់បែបនេះហាក់ប្រជែងគ្នាជាមួយឈុតកូនក្រមុំ ដែលជាថ្ងៃដ៏ពិសេសរបស់គូស្នេហ៍រង់ចាំមកជាយូរ។ គ្មានអ្នកណាមើលកូនក្រមុំទេ ភ្ញៀវប្រាកដជាក្រឡេកមើល Janie វិញមិនខាន។

ទោះយ៉ាងណាក៏ដោយ មតិខ្លះក៏បានចេញមុខការពារនាងវិញថា ឈុតនេះមើលទៅមិនលេចធ្លោជាងកូនក្រមុំនោះទេ ហើយវាជាការល្អដែលភ្ញៀវមានបំណងស្លៀកពាក់យ៉ាងស្រស់ស្អាត មកចូលរួមក្នុងពិធីនោះ ចាត់ទុកថាជាការផ្ដល់កិត្តិយសដល់ម្ចាស់កម្មវិធី ដែលជាកូនក្រមុំ និងកូនកំលោះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


