ជីវិតកម្សាន្ដ
ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
ពិធីមង្គលការរបស់ Mark Prin និង Kimberly បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានតារាជាច្រើនបានមកចូលរួមអបអរសាទរដល់គូស្នេហ៍តារាសម្ដែង។ ក្នុងនោះមាន Janie Tienphosuwan ក៏ត្រូវបានអញ្ញើញឲ្យចូលរួមកម្មវិធីនេះផងដែរ។

ក្នុងនោះផងដែរ Janie បានស្លៀកឈុតពណ៌ផ្កាឈូកបង្អួតរាងស្រឡូននិងសិចស៊ីប្រៀបបាននឹង Barbie ស័ក្តិសមនឹងចង្កេះស្ដើងទំហំ២២អ៊ីញដូចដែលគេល្បី។ ត្បិតថាជាសំពត់វែងអូសដៃ ប៉ុន្តែបើក្រឡេកមើលឲ្យមែនទែនទៅ វាជាសំពត់ឆែកកៀកនឹងគល់ភ្លៅ អមនឹងអាវដែលស្មាដៃតូចបញ្ចេញដើមទ្រូងបង្អួតភ្នែកមហាជន និងក្រុមអ្នកសារព័ត៌មានដែលបង្ហាញវត្តមានក្នុងពិធីរៀបការ។
លើសពីនេះទៀតសោត តារាសម្ដែងកូនមួយរូបនេះបានបង្ហាញរូបភាពថតជាក្រុមជាមួយមិត្តជិតស្និត និងជាមួយតារាសម្ដែង Bella Ranee ហើយជារូបភាពកម្រចាប់តាំងពីរអ្នកទាំងពីរចាប់ដៃគ្នាសម្ដែងក្នុងរឿង “ភ្លើងស្នេហ៍ ភ្លើងឬស្យា”ឬ Plerng Boon តាំងពីឆ្នាំ២០១៧មក។

តាមរយៈរូបភាពរបស់ Janie ច្រើនសន្លឹកក្នុងពិធីរៀបការជាលើកទីពីររបស់ Mark Prin និង Kimberly បង្ហោះលើគណនីផ្ទាល់ខ្លួនធ្វើទស្សនិកជនជាច្រើនសម្រុកចូលមកបញ្ចេញមតិពោលសរសើរលើសម្រស់របស់អ្នកម្ដាយកូនមួយថា ត្បិតថានាងមានកូនមានស្វាមីក្ដី។ ប៉ុន្តែបើនិយាយពីរូបរាងនិងការរក្សាសម្រស់ តារាថៃរូបនេះពូកែមើលថែខ្លួនឯង រាប់ចាប់តាំងពីរបបអាហារនៃការទទួលទាន និងលំហាត់ប្រាណជាប់លាប់ជាដើម៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្សិលមិញ តារាថៃ៣គូ រៀបពិធីមង្គលការព្រមគ្នាក្នុងថ្ងៃតែមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


