ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ចាត់ទុកការដកមេប៉ុស្តិ៍នៅខេត្តក្រចេះ ជាការគាំទ្រក្រុមសិល្បៈល្ខោនបាសាក់ និងគំរូដល់ខេត្តដទៃទៀត
ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចេញលិខិតបញ្ជាក់ថា ក្រុមសិល្បៈល្ខោនបាសាក់របស់នាយប្រិមប្រិយស្រីម៉ៅ គឺមានការទទួលស្គាល់ពីមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំ។ មិនតែប៉ុណ្ណោះក្រសួងចាត់ទុកការចាត់វិធានកាលើមេប៉ុស្តិ៍ឃុំស្រែចានៅស្រុកស្នូល ខេត្តក្រចេះ គឺជាការគាំទ្រក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយ។

នៅក្នុងលិខិតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើដោយថ្លែងអំណរគុណចំពោះចំណាត់ការរបស់លោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកស្នងការនគរបាលខេត្តក្រចេះ ព្រមទាំងសមត្ថកិច្ចនគរបាលពាក់ព័ន្ធដែលបានជ្រោមជ្រែងចាត់វិធានការគាំទ្រ ក្រុមសិល្បៈល្ខោនបាសាក់នាយប្រិមប្រិយស្រីម៉ៅ។
លិខិតដដែលបានឲ្យដឹងទៀតថា ក្រុមសិល្បៈល្ខោនបាសាក់របស់នាយប្រិមប្រិយស្រីម៉ៅបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១៥ ជាក្រុមដែលមានអាសយដ្ឋានច្បាស់លាស់ និងមានមានការទទួលស្គាល់ពីមន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំ។ មកដល់ពេលបច្ចុប្បន្ន គឺក្រុមសិល្ប:នេះបាននឹងកំពុងផ្តល់សេវាកម្មជាផ្ទាំងទស្សនីយភាពល្ខោនបាសាក់នៅតាមបណ្តាខេត្តក្រុងនានា។

ក្រសួងបានលើកឡើងថា ចំពោះចំណាត់ការនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្តចំពោះសកម្មភាពសម្តែងសិល្ប:ទស្សនីភាពដែលជាផ្នែកមួយដ៏មានសារ:សំខាន់នៃប្រពៃណីវប្បធម៌ជាតិដែលរាជរដ្ឋាភិបាលតែងផ្តល់ការគាំទ្រ។
វិធានការនេះក៏ជាគំរូល្អក្នុងការសហការគាំទ្រសម្រាប់បណ្តាខេត្តផ្សេងៗទៀតក្នុងកាចូលរួមបង្កលក្ខណ:ងាយស្រួលដល់ក្រុមសម្តែងសិល្ប:មហាជនក៏ដូចជាក្រុមសម្តែងសិល្ប:ថ្នាក់ជាតិក្នុងការរៀបចំសម្តែងនៅតាមទីសាធារណ:នានាទូទាំងប្រទេស។

សូមបញ្ជាក់ថា បន្ទាប់ផ្ទុះការរិះគន់ និងចែករំលែកវីដេអូលោកមេប៉ុស្ដិ៍រដ្ឋបាលឃុំស្រែចារ ត្រូវបានសម្រេចដកបញ្ឈរជើងជាបណ្តោះអាសន្នពាក់ព័ន្ធការចុះទៅហាមឃាត់ការសម្តែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុងភូមិអូរលុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


