ជីវិតកម្សាន្ដ
មាស សុខសោភា និង ក្មួយស្រី ប៉ះគ្នាលើឆាកតែមួយ ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៅសៀមរាប
ទស្សនិកជន នឹងកាន់តែរំភើបខ្លាំងថែមទៀតពេលឮដំណឹងថា កំពូលតារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុខសោភា ត្រៀមបង្ហាញវត្តមានសម្តែង និងច្រៀង នៅលើឆាកតន្ត្រី ដើម្បីអបអរក្នុងមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» លើកទី ៤ ឆ្នាំ ២០ ២៣ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបអង្គរ នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។

ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀតនោះ ក្មួយស្រីរបស់តារាចម្រៀង មាស សុខសោភា គឺ កញ្ញា មាស សុខដារីនី ក៏នឹងត្រូវជួបគ្នាលើឆាកតែមួយក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង មាស សុខសោភា មុននេះ ក៏បានបង្ហោះរូបភាពពីរសន្លឹកអមជាមួយខ្លឹមសារថា “ក្មួយហើយមីងជាន់ឆាកតែមួយទៅជាយ៉ាងណា”។

កំពូលតារាចម្រៀងទឹកដមសំឡេងមនោសញ្ចេតនា អ្នកនាង មាស សុខសោភា ក៏បានប្រាប់ទៅអ្នកគាំទ្រ និងមហាជន កុំភ្លេចជួបគ្នានៅថ្ងៃទី ១៤ ធ្នូ ក្នុងទឹកដី នៃខេត្តសៀមរាប ក្នុងមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» នាទីលានជល់ដំរី។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ» ក្នុងឆ្នាំ ២០២៣ នេះ រៀបចំឡើងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣១ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។

នៅក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ”រាត្រីចងចាំលើកទី ៤” ឆ្នាំ ២០២៣ ក៏មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០០ នាក់។ ក្នុងនោះមហាជន ក៏អាចចូលរួមទស្សនាបានដោយសេរីក្នុងបរិវេណព្រះលានជល់ដំរីវេលាម៉ោង ១៧ និង ០០ នាទីល្ងាចតទៅ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ