ជីវិតកម្សាន្ដ
ម្ដាយ Great ប្រកាសប្រគល់មាសសុទ្ធដល់អ្នកស្ម័គ្រចិត្តធ្វើកូនប្រសាស្រី
ម្ដាយរបស់តារាសម្ដែងប្រុសប្រចាំប៉ុស៍លេខ៣ថៃ បានប្រកាសជ្រើសរើសកូនប្រសាស្រីភ្លាមៗ សម្រាប់ឲ្យកូនច្បងគឺលោក Great Warintorn ហើយគាត់នឹងប្រគល់មានសុទ្ធដែលមានតម្លៃ៥៥បាតពីលើ ជាអំណោយថែមទៀត។
ការប្រកាសរបស់ម្ដាយ Great Warintorn បានធ្វើឡើងស្របពេលដែលកូនប្រុសច្បង Great Warintorn ក្លាយជាតួសំខាន់ក្នុងរឿង “បុព្វេសន្និវាស វគ្គ២” ដោយលោកត្រូវដើរតួជាស្ដេចផែនដី ប៉ុន្តែត្រូវបានតួឯកស្រី Bella Ranee បដិសេធសំណើរធ្វើជាស្នំឯករបស់ទ្រង់។

ទោះយ៉ាងណាក៏ដោយ ដោយមិនឲ្យរង់ចាំរឿងភាគបុរាណនេះឈានដល់ទីបញ្ចាប់ទាន់ នាពេលថ្មីនេះផងដែរម្ដាយរបស់លោកស្រាប់តែបង្ហោះរូបភាពខ្លួនឯងកាន់កាបូបមាសមួយឈុតធំ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ អមជាមួយនឹងសរសេរចំណងជើងថា «បើពូតាន់ (តួអង្គស្រីក្នុងរឿង)មិនចាប់អារម្មណ៍នឹងកូនខ្ញុំទេ ខ្ញុំសូមប្រកាសម្តងទៀតនៅទីនេះ ស្ត្រីថៃណាម្នាក់ដែលចង់ធ្វើជាកូនប្រសាស្រីដោយការពេញចិត្តទាំងសងខាង។ ម៉ាក់កំពុងត្រៀមជូនកូនប្រសារមួយឈុត ២៥បាត មួយដុំ៣០បាត»។
បន្ទាប់មក ម្ដាយរបស់ Great Warintorn ក៏បានសរសេរសារក្នុងរូបភាពបញ្ជាក់យ៉ាងច្បាស់បែបនេះ “ពូតាន់ សូមគិតម្តងទៀតទេ?”

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះបានបង្កើតភាពរំភើប និងញញឹមសម្រាប់អ្នកគាំទ្ររបស់ក្រុមគ្រួសារមួយនេះ។ លើសពីនេះ មិនមែនជារឿងលេងសើចទេ ក្នុងនោះគេសង្កេតឃើញមាននារីវ័យក្មេងជាច្រើនក៏បានដាក់ពាក្យធ្វើជាកូនប្រសាស្រីយ៉ាងច្រើនលើសលុប៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖Best បង្ហោះសារអរគុណបុរសពីរនាក់ ក្រោយឪពុកជួបរឿងអាស្រូវកេរ្តិ៍ខ្មាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


