ជីវិតកម្សាន្ដ
Best បង្ហោះសារអរគុណបុរសពីរនាក់ ក្រោយឪពុកជួបរឿងអាស្រូវកេរ្តិ៍ខ្មាស់
បន្ទាប់ពីរឿងរ៉ាវដែលទាក់ទងនឹងឪពុក Somrak Khamsing នូវរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងស្រីអាយុ១៧ឆ្នាំ មហាជនជាច្រើនបានផ្ញើការគាំទ្រ និងលើកទឹកចិត្តដល់តារាស្រី Best Rakwanee Khamsing យ៉ាងច្រើន។
ជាមួយគ្នានេះដែរយោងតាមការចុះផ្សាយរបស់thairathបានបញ្ចាក់ពីការបង្ហោះរូបភាពច្រើនសន្លឹកលើបណ្តាញសង្គមរបស់ Best ដោយមានបុរសពីរនាក់ឈរក្បែរនាងនោះគឺ Patrick SPD និង Kyutae Oppa ក៏ដូចជាអ្នកគាំទ្រដែលបានមកផ្តល់ការគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះ អមដោយជខេបសិនបញ្ចាក់ថា៖
“អរគុណខ្លាំងណាស់ ចំពោះបុរសទាំងពីរនាក់ដែលបានមកគាំទ្រពួកខ្ញុំ។ ម្នាក់ទៀតកំពុងរង់ចាំនៅខាងក្រោយឆាក ម្នាក់ទៀតកំពុងរង់ចាំនៅក្នុងឡាន។ ខ្ញុំរីករាយណាស់ដែលបានមកជួបគ្នា។ ហើយក៏សូមអរគុណដល់អ្នកគាំទ្រក្លឹប របស់ best ដូចគ្នាដែលចាំលើកទឹកចិត្តនិងជាកំលាំងមករហូត”។

ទោះយ៉ាងណាក៏ដោយ កាលប៉ុន្មានថ្ងៃមុនកើតរឿងអាស្រូវលើឪពុក តារាស្រីរូបនេះបានចេញមុខបើកចំហជាលើកដំបូងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានទាំងទឹកភ្នែកហូរ ហើយក៏មិនចង់ជឿថារឿងរ៉ាវទាងនេះបានកើតឡើងលើនាង និងក្រុមគ្រួសារឡើយ។

យ៉ាងណាមិញ ករណីនៃរឿងអាស្រូវរបស់អតីតអ្នកប្រដាល់ Somrak Khamsing បានក្លាយជាបញ្ហាកំពុងតែកក្រើកនៅក្នុងប្រទេសថៃ ហើយក៏បានក្លាយជារឿងដែលមនុស្សជាច្រើនចាប់អារម្មណ៍ និងតាមដានខ្លាំង។ ចំណែកក្រុមស៊ើបអង្កេតមួយ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ដើម្បីប្រមូលព័ត៌មានពីកាមេរ៉ា CCTV ត្រៀមរៀបចំរបាយការណ៍ស៊ើបអង្កេតប្រមូលភស្តុតាងបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Best និយាយទាំងទឹកភ្នែក ក្រោយឪពុកផ្ទុះរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងវ័យ១៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


