ជីវិតកម្សាន្ដ
នេនទុំ បង្ហាញឆន្ទៈ មិនចង់បានការតបស្នងពីការធ្វើទង្វើល្អ សុំត្រឹមឲ្យតម្លៃលើទេពកោសល្យ
តារាចម្រៀងរ៉េបល្បីឈ្មោះ នេនទុំ មួយរយៈនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់អ្នកខ្វះខាត ជនពិការច្រៀងនៅតាមភ្លើងស្តុប ព្រមទាំងអ្នកសិល្បៈចាស់ជរាជួបការលំបាកជាដើម…។

តួយ៉ាងនាពេលថ្មីៗ នេះ តារាចម្រៀង នេនទុំ បានបង្ហាញវត្តមានទៅច្រៀងដើម្បីជួយលក់នំតារាសម្ដែងជើងចាស់លោកយាយ គង់ ប៊ុនសុន ដែលបច្ចុប្បន្នជួបការខ្វះខាត និងមានជំងឺប្រចាំកាយផងនោះ។ សកម្មភាពនេះ ទទួលបានការគាំទ្រពីមហាជនមួយចំនួនធំ និងមានបុគ្គលមួយចំនួនតូច បានរិះគន់ទង្វើរបស់ នេនទុំ ផងដែរ។

ទោះបីមានបុគ្គលខ្លះហាក់សម្តែងការមិនពេញចិត្តចំពោះទង្វើល្អរបស់លោកយ៉ាងនេះពិតមែន ដោយឡែកសម្រាប់ នេនទុំ បានបង្ហាញឆន្ទៈមិនចង់បានការតបស្នងពីការធ្វើទង្វើល្អទេ ពោលគឺសុំត្រឹមឲ្យតម្លៃលើទេពកោសល្យ។ នេនទុំ បានលើកឡើងថា «ធ្វើទង្វើទាំងនេះ ខ្ញុំមិនរំពឹងការតបស្នងអ្វីមកវិញនោះទេ សុំត្រឹមឲ្យតម្លៃលើទេពកោសល្យខ្ញុំផងចុះ ព្រោះបេះដូងខ្ញុំមានក្តីសុខណាស់ទៅហើយ»។

នេនទុំ បានបញ្ជាក់ថា «ជូនចំពោះអ្នកពេបជ្រាយជាទីស្នេហា បើមានគេជួយគាំទ្រខ្ញុំគឺរឹតតែល្អ ព្រោះខ្ញុំមានទាំងលុយដើរជួយគេបន្ថែម ជីវិតអ្នកមិនអមតនោះទេ ហើយក៏មិនយូរដែរ អ៊ីចឹងមានពេលប្រឹងធ្វើរឿងល្អសម្រាប់ជីវិតខ្លះទៅ ប្រសើរជាងយកពេលមកច្រណែនខ្ញុំណោះ»។

តារារ៉េប នេនទុំ ក៏បានសន្យាដែរថា «អ្នកមីង ប៊ុនសុន ជាតារាសម្តែងដែលត្រូវជួយមុនពេលគាត់ដួល ព្រោះជីវិតគាត់កម្សត់ខ្លាំងណាស់ ខ្ញុំនឹងទៅជួយគាត់ម្តងហើយម្តងទៀត ក្រែងគាត់បានប្រសើរជាងនេះ ជីវិតអ្នកសិល្បៈ»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ