ជីវិតកម្សាន្ដ
ជីជី បកស្រាយ ក្រោយរងការរិះគន់លើទំនាក់ទំនងជាមួយតារាប្រុសម្នាក់
ពិធីការិនីរូបស្រស់ កញ្ញា ជីជី បានចេញប្រតិកម្ម និងបកស្រាយច្បាស់ៗ ជុំវិញរឿងរ៉ាវដ៏ចាប់អារម្មណ៍ ខណៈថ្មីៗនេះ មានការលើកឡើងរិះគន់រវាងទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាសម្តែងវ័យក្មេងលោក គឿន នភាល័យ ថាជាការបំពុលសង្គម។

តារាសម្តែង និងជាពិធីការិនី ជីជី បានបញ្ជាក់ថា «១.ក្តីស្រលាញ់រវាងខ្ញុំទាំងពីរវាបំពុលសង្គមត្រង់ណា ជួយឆ្លើយតិចបានទេ? ២.ថាខ្ញុំស្រីស្រលាញ់ស្រី ដឹងច្បាស់ជាងខ្លួនខ្ញុំ និងក្រុមគ្រួសារខ្ញុំម្ល៉េះ? ៣.ឧទាហរណ៍ បើខ្ញុំជាលេសស្បៀនមែន តែខាងប្រុសគេទទួលយកខ្ញុំបាន អ្នកទាំងអស់គ្នាឈឺចាប់មែន? ៤.សង្គមយើងមានបែងចែកឲ្យរើសអើងភេទដែរហ?»។

កញ្ញា ជីជី បាននិយាយទៀតថា «ចំណុចទី៥.នៅជាមួយអ្នកណាក៏បានឲ្យតែមានអារម្មណ៍ថាសុវត្ថិភាព និងមានក្តីសុខ ,៦ .ខ្ញុំនៅសុខតែខ្ញុំអត់បានប៉ះពាល់អ្នកណា ឬ យកប្តីគេទេ, ៧.សុំកុំវាយតម្លៃអ្នកដទៃត្រឹមតែសំបកក្រៅ ពេលខ្លះអ្នកអាចមើលឃើញតែមួយជ្រុង នៃគេតែប៉ុណ្ណោះ ,៨.បច្ចុប្បន្នសំខាន់ជាងអតីតកាលដែលមិនគួរមើលរំលង,៩.អរគុណសម្រាប់ពាក្យជូនពរពីអ្នកទាំងអស់គ្នា និងចុងក្រោយសូមអរគុណដល់មនុស្សប្រុសម្នាក់នេះ Norphealey Koeun អរគុណដែលស្រលាញ់ខ្ញុំជាខ្ញុំ»។

គួររម្លឹកថា កាលពីអំឡុងឆ្នាំ ២០២៣ កន្លងទៅ ពិធីការិនី កញ្ញា ជីជី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយតារាស្រីរូបនេះ បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយនារីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ សូរិយា។ ជាការពិត មិនត្រឹមតែបញ្ចេញភាពផ្អែមល្ហែមថតកៀកកើយគ្នានោះទេ កាលណោះ កញ្ញា ជីជី ថែមទាំងបានប្រកាសថា ពួកគេទាំងពីរនាក់ បាន និងកំពុងសាងស្នេហាស្រីភេទដូចគ្នាទៀតផង។ ដំណឹងនេះ ក៏មានអ្នកគាំទ្រមួយចំនួនសម្តែងការអបអរសាទរ ប៉ុន្តែខ្លះទៀតបានផ្ទុះការរិះគន់ និងវែកញែកចង់ដឹងការពិតចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ។ ប៉ុន្តែភ្លាមៗ នោះ ជីជី បញ្ជាក់ថា នេះពុំមែនជារឿងពិតទេ ផ្ទុយមកវិញនេះ គ្រាន់តែការសម្ដែងប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


