ជីវិតកម្សាន្ដ
តារាចម្រៀង ជេន បញ្ជាក់ស្ថានភាពរបួសបានជាសះស្បើយច្រើនក្រោយត្រូវភ្លើងឆេះ
តារាចម្រៀងស្រីប្រចាំផលិតកម្ម 3F កញ្ញា ជេន បន្ទាប់ពីជួបនូវឧបទ្ទវហេតុត្រូវភ្លើងឆាបឆេះខ្លួនបណ្តាលឲ្យរបួសត្រង់ចង្កា និងផ្ទៃពោះពេលនេះសាមីខ្លួនបានបញ្ជាក់ប្រាប់ពីស្ថានភាពជំងឺ គឺបានធូរស្រាលច្រើន និងក៏អរគុណក្តីព្រួបារម្ភរបស់អ្នកគាំទ្រផងដែរ។

គេចាំបានថាថ្មីៗនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងបន្ទាប់ពីមានដំណឹងថា តារាចម្រៀងស្រីប្រចាំផលិតកម្ម 3F កញ្ញា ជេន បានជួបនូវឧបទ្ទវហេតុត្រូវភ្លើងឆាបឆេះខ្លួនអំឡុងពេលដែលកំពុងថត Mv ថ្មី។ យ៉ាងណាពេលនេះត្រូវបានសាមីខ្លួនបញ្ជាក់ពីស្ថានភាពរបួស ថាបានជាសះស្បើយច្រើនហើយ។
តារាចម្រៀងរូបស្រស់កញ្ញា ជេន បានប្រាប់ឲ្យដឹងថា «នេះជាស្ថានភាពរបួសបន្ទាប់ពីហេតុការណ៍ភ្លើងឆាបឆេះហើយភ្លាមៗ …បច្ចុប្បន្នរបួស Jane បានជាសះស្បើយច្រើនហើយ សូមអរគុណអ្នកទាំងអស់គ្នា និងពុកម៉ែ មាមីងម្ដងទៀតសំរាប់ការបារម្ភពីសុខទុក Jane»។

ជាមួយគ្នានេះដែរ តារាចម្រៀងកញ្ញា ជេន បានថ្លែងពីការអរគុណចំពោះតារាចម្រៀងលោក នីកូ ដែលបានស្ទុះទៅជួយបាំងពេលកំពុងត្រូវភ្លើងឆាប់ឆេះ។ នាងលើកឡើងថា «អរគុណបង នីកូ ជាក់ស្ដែងពេលនេះខ្ញុំបានល្អប្រសើរច្រើនហើយសូមអ្នកទាំងអស់គ្នាកុំមានការបារម្ដអី្វ អរគុណពុក ម៉ែ បងប្អូន សម្រាប់ការអាណិតស្រលាញ់សម្រាប់ស្ថានភាពរបួស ជេន ។

តាមរយៈនេះ គឺមានអ្នកគាំទ្រមួយចំនួនលើកទឹកចិត្ត និងជូនពរឲ្យស្រីស្អាត ជេន ឆាប់ជាសះស្បើយដើម្បីបម្រើអារម្មណ៍ទស្សនិកជននៅតាមការប្រគំតន្ត្រីនានាទៀតផង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


