ជីវិតកម្សាន្ដ
ឌឿ វិសាល លូកខ្លួនកាន់តែខ្លាំងលើវិស័យភាពយន្តក្រៅពីអាជីពគ្រូពេទ្យ
តារាចម្រៀង និងជាគ្រូពេទ្យរូបសង្ហា លោក ឌឿ វិសាល ហៅ ធូ បច្ចុប្បន្នមិនត្រឹមមមាញឹកក្នុងការបំពេញបេសកកម្មជាគ្រូពេទ្យសង្គ្រោះអ្នកជំងឺប៉ុណ្ណោះទេ តែលោកក៏កាន់តែលេចវត្តមានច្រើនតាមរយៈការសម្ដែងភាពយន្តខ្មែរជាបន្តបន្ទាប់ដែរ។

តួយ៉ាងតារាប្រុសលោក ឌឿ វិសាល កន្លងមក បានឱកាសទទួលការថតសម្តែងរឿងភាគ និងខ្នាតធំមួយចំនួន ខណៈបណ្តាផលិតករបានមើលឃើញពីសមត្ថភាពសម្តែង ព្រមទាំងទេពកោសល្យល្អៗ របស់តារាប្រុសរូបនេះផងដែរ។ លោក ឌឿ វិសាល ក៏ជាតារាចម្រៀង Original Song សាងបានប្រជាប្រិយភាពមិនចាញ់មិត្តរួមជំនាន់ឡើយ។

ប្រាប់ “កម្ពុជាថ្មី” លោក ឌឿ វិសាល បាននិយាយឲ្យដឹងថា រាល់ថ្ងៃក្រៅពីរវល់បំពេញការងារជាគ្រូពេទ្យ លោកក៏ឆ្លៀតពេលទំនេរដើម្បីថតសម្តែងភាពយន្តផងដែរ ព្រោះសុទ្ធតែការងារ និងអាជីពដែលខ្លួនស្រលាញ់ដូចគ្នា។ លោកបន្តថា សម្រាប់ការចេញច្រៀង ខ្លួនមិនជាទទួលនោះឡើយ ដោយសារងាកមកចាប់វិស័យថតសម្តែងភាពយន្តច្រើនជាង។

លោក ឌឿ វិសាល បានបញ្ជាក់ថា “ទំនេរពីការងារនៅមន្ទីរពេទ្យមួយចំណែក ខ្ញុំបានចាប់ប្រឡូកក្នុងវិស័យភាពយន្ត រីឯច្រៀងស្ទើរ ១០០ ភាគរយ គឺ ខ្ញុំលែងទទួលការងារច្រៀងហើយ ព្រោះពេលនេះ ខ្ញុំចូលខ្លាំងខាងភាពយន្ត ហើយម្យ៉ាងទៀតថ្មីៗ នេះ លោកក៏ទើបតែថតចប់រឿងខ្នាតធំឲ្យផលិតកម្មមួយត្រៀមចាក់បញ្ចាំងឆាប់នេះទៀតផង”។

លោក ឌឿ វិសាល បាននិយាយទៀតថា រឿងដែលទើបថតចប់នេះ លោកបានសម្តែងជាតួអង្គខ្មោច ខណៈការថតរឿងលើកនេះពិបាកជាងរាល់ដង ដោយសារជារឿងខ្មោច ត្រូវចេញថតតែពេលយប់ ហើយមានដាច់យប់ក៏មាន ព្រោះទីតាំងថតនៅតាមខេត្តឆ្ងាយៗ ទៀត អ៊ីចឹងពិបាក តែសមតម្លៃណាស់ដែលរឿងចេញមកមានគុណភាព ហើយល្អមើល។ យ៉ាងណា វិសាល បានដាក់ក្តីរំពឹង នឹងទទួលបានការគាំទ្របន្ថែមពីទស្សនិកជនតាមរយៈការសម្តែងភាពយន្តនានា។

គួរបញ្ជាក់ថា កន្លងមក លោក ឌឿ វិសាល ហៅ ធូ គឺជាតារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នៅគ្រានោះ លោកក៏បានធ្វើឲ្យមហាជនផ្ទុះការគាំទ្រគ្រប់គ្នា បន្ទាប់ពីបង្ហាញសកម្មភាពដ៏ល្អក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តជួយដល់អ្នកជំងឺកូវីដ-១៩។ សកម្មភាពនេះ ត្រូវបានការសរសើរ និងលើកទឹកចិត្តដល់លោក ឌឿ វិសាល អំឡុងពេលបំពេញបេសកកម្មជាកងទ័ពអាវសជួយអ្នកជំងឺកូវីដ-១៩ នាពេលកន្លងមកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន