ជីវិតកម្សាន្ដ
កម្មវិធីប្រលងចម្រៀង CHUANG ASIA ឆ្នាំនេះ នឹងធ្វើនៅថៃ ខណៈគណៈកម្មការចម្រុះជាតិសាសន៍
កម្មវិធី CHUANG ASIA បានបញ្ចេញវីដេអូឃ្លិបរបស់គណៈកម្មការចំនួន ៥ គឺ Jackson Wang, Mike Angelo, Jeff Satur, Ten និង Nene Pornnappan ដែលសុទ្ធសឹងតែជាតារាចម្រៀងល្បីៗមានពិសោធន៍យូរឆ្នាំមកហើយ។

ដោយឡែក កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន CHUANG ASIA THAILAND បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបើកដំណើរការអ្នកណែនាំយ៉ាងធំលើតារាចិន Jackson Wang ដែលធ្លាប់បានប្រកាសថានឹងដើរតួជា Lead Mentor នៅក្នុងកម្មវិធីនោះ។
លើសពីនេះ ខាងក្រុមហ៊ុនដដែលបានបន្តណែនាំនូវគណៈកម្មការ៤រូបបន្ថែមទៀតដែលកម្លាំងស្នូលចុងក្រោយមាន តារាចម្រៀង Mike Pirat, Jeff Sator, Ten និងតារាចម្រៀងស្រី Nene Pornnappan ដែលសុទ្ធតែជាសិល្បករដែលមានទេពកោសល្យដែលត្រូវបានទទួលស្គាល់ ហើយទទួលបានជោគជ័យក្នុងវិស័យចម្រៀងក្នុងប្រទេសជាច្រើន រួមមានកូរ៉េ ចិន និងថៃ។
យ៉ាងណាក៏ដោយ ទស្សនិកជនដែលនិយមតាមដានកម្មវិធី CHUANG ASIA សុទ្ធតែជឿជាក់ថា បទពិសោធន៍ដែលមនុស្សម្នាក់ៗបានឆ្លងកាត់ នឹងនាំឲ្យអ្នកមកប្រកួតក្លាយជាអ្នកសិល្បៈឈានមុខគេ។ ក្នុងនោះផងដែរ ម្នាក់ៗរំពឹងយ៉ាងខ្ពស់ថា សិក្ខាកាមក្នុងកម្មវិធីអាចរៀនសូត្រពីពគណៈកម្មការទាំង៥រូប បានយ៉ាងល្អិតល្អន់បំផុត។

សូមបញ្ចាក់ដែរថា CHUANG ASIA THAILAND គឺជាកម្មវិធីដែលបង្កើតភាពជោគជ័យនៃកម្មវិធី survival ដ៏ល្បីល្បាញពីប្រទេសចិន CHUANG ឬ Produce Camp ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពច្រៀង ដោយបានទិញសិទ្ធិពីកម្មវិធីកូរ៉េ Produce 101 ដើម្បីស្វែងរកសិក្ខាកាមដើម្បីបង្ហាញខ្លួនជាសិល្បករថ្មីលើវិថីសិល្បៈ។ ក្នុងពេលដែលរដូវកាលចុងក្រោយនេះ នឹងត្រូវថតនៅប្រទេសថៃជាលើកដំបូង ហើយគ្រោងនឹងចាក់ផ្សាយនៅខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើប៉ុស្តិ៍ ONE31 និងកម្មវិធី WeTV៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនភ្ញាក់ផ្អើល ពេលដឹងថាផ្ទះ Park Hyo Shin ត្រូវរឹបអូស យកទៅលក់ដេញថ្លៃភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


