ជីវិតកម្សាន្ដ
តារាជើងចាស់ Num ប្រឹងរកលុយចិញ្ចឹមកូនស្រី រហូតរាងកាយទ្រុឌទ្រោមខ្លាំងខុសពីវ័យ
យោងតាមប្រភពអ្នកប្រើប្រាស់ TikTok ម្នាក់ ទម្លាយរូបថតចុងក្រោយរបស់តារាសម្ដែង Num Sornram ស្ថិតក្នុងវ័យ៥០ឆ្នាំ ភ្លាមៗអ្នកគាំទ្រនាំគ្នាបញ្ចេញមតិទាំងក្តីបារម្ភថា តួប្រុសរូបនេះមានបញ្ហាសុខភាពមែនឬយ៉ាងណា ក្រោយឃើញរូបភាពក្នុងពិធីថ្វាយបង្គំល្ខោនខោលកាន់តែចាស់ទ្រុឌទ្រោម។

កាលពីថ្ងៃទៅ០៨ ខែមករា ឆ្នាំ២០២៤ អ្នកប្រើប្រាស់ TikTok ឈ្មោះ captain_kup2520 បានបង្ហោះវីដេអូឃ្លិបរបស់តួឯកប្រុសក្នុងរឿង “បេះដូងរង់ចាំស្នេហ៍” ក្នុងសំលៀកបំពាក់ដ៏ស្រស់សង្ហា ក្នុងពេលកំពុងធ្វើពិធីថ្វាយបង្គំល្ខោនខោល រួមជាមួយនឹងសារថា “ចុះទៅជួបគ្នាឆាប់ៗ” រូបភាពរបស់បុគ្គលដែលបង្ហាញក្នុងឃ្លិបនោះ ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ ព្រោះមុខមាត់របស់គាត់មើលចាស់ជាងវ័យច្រើន សឹងតែមនុស្សពីរនាក់ផ្សេងគ្នា។
ក្រោយមកមិនបានប៉ុន្មានផង ឃ្លិបដែលអ្នកប្រើ TikTok បង្ហោះ ទទួលបានការចូលមើលច្រើនជាង ៦,២០០,០០០ដង មុនពេលដែលមានមហាជនជាច្រើនសម្រុកបញ្ចេញមតិជាង ២,៣០០ យោបល់ ដែលភាគច្រើនបង្ហាញពីក្ដីព្រួយបារម្ភអំពីការផ្លាស់ប្តូរស្ថានភាពរបស់លោកយ៉ាងអនេកប្បការ និងផ្តល់ការគាំទ្រលើកទឹកចិត្តយ៉ាងច្រើនលើសលប់ ដល់តារាសម្ដែងរូបនេះទៀតផង។

លើសពីនេះទៀតសោត មហាជនជាច្រើនបានបញ្ចេញមតិថា រូបលោកចិញ្ចឹមកូនស្រីតែម្នាក់ឯង។ ដូច្នេះហើយ លោកប្រហែលជាធ្វេសប្រហែសក្នុងការថែរក្សាខ្លួនឯង ដោយអ្នកគាំទ្រថាចង់ឲ្យអតីតតារាល្បីរូបនេះ ថែរក្សាសុខភាព ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីឲ្យរាងកាយរឹងមាំ និងត្រឡប់មកសង្ហាដូចពីមុន។ ក្នុងនោះផងដែរ មានមតិខ្លះថា Num មើលទៅខុសគ្នា នេះប្រហែលមកពីរបៀបដែលអ្នកផាត់មុខ និងរបៀបដែលពន្លឺធ្លាក់មកលើមុខនៅពេលនោះ។ គួបផ្សំនឹងមុំកាមេរ៉ាជាបានរួមចំណែកធ្វើឲ្យគាត់មានរូបរាងខុសពីមុន ហើយនាពេលបច្ចុប្បន្ននេះ លោកនៅតែរឹងមាំដូចធម្មតាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មហាជនជាច្រើននៅតែសម្ដែងការព្រួយបាម្ភចំពោះស្ថានភាពរបស់លោក ដែលពេលនេះស្ថិតក្នុងវ័យ៥០ឆ្នាំទៅហើយ ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការងារយ៉ាងសស្រាកសស្រាំ ឥតមានពេលឈប់សម្រាក ក៏ដើម្បីតែកូនស្រីម្នាក់ដែលបន្សល់ទុកពីអតីតភរិយាដែលលែងលះគ្នា។

សូមជម្រាបដែរថា Num Sornram គឺជាតារាប្រុសជើងចាស់មួយរូបដ៏ល្បីល្បាញមិនថានៅប្រទេសថៃ ឬកម្ពុជានោះទេ។ ទស្សនិកជនជាច្រើនប្រាកដជាស្គាល់ពីកេរ្តី៍ឈ្មោះរបស់លោក តាមរយៈភាពយន្តជាច្រើន សុទ្ធសឹងតែតែទទួលបាននូវចំណាតថ្នាក់អ្នកទស្សនាច្រើន។ កាលណោះលោកគឺជាតារាប្រុសដ៏សស្រស់សង្ហា និងឈានមុខគេ ដោយតែងតែលេចមុខលើកញ្ចក់ទូរទស្សន៍ក្នុងនាមជាតួឯកប្រុសសឹងតែគ្រប់ប៉ុស្តិ៍។ ក្រៅពីជំនាញសម្តែងដ៏លេចធ្លោ តារាសម្តែងជើងចាស់រូបនេះ ក៏មានមុខមាត់ស្រស់សង្ហា, ទេពកោសល្យ, ទាំងសមត្ថភាព និងរូបរាងមិនចាញ់អ្នករួមជំនាន់ប៉ុន្មាននោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អង្គុយក្នុងឡានទំនើប Janie ទទួលការសរសើរពេញៗមាត់ពីទស្សនិកជនថា ស្អាតដូចព្រះនាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


