ជីវិតកម្សាន្ដ
សេង សុខឃីម បញ្ជាក់ការពិត ក្រោយអ្នកគាំទ្រសង្ស័យត្រូវគ្នាវិញជាមួយ នាយ ចឺម
អតីតសង្សានាយ ចឺម គឺអ្នកមេម៉ាយចាយរាង សេង សុខឃីម គេសង្កេតឃើញថា កន្លងមកនាងតែងបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួនបន្ទាប់បរាជ័យរឿងស្នេហា។យ៉ាងណាមិញថ្មីៗនេះ ស្រាប់តែមានការចែករំលែកព័ត៌មានដោយសង្ស័យថា នាយ ចឺម និងសេង សុខឃីម ទំនងអាចនឹងត្រូវរ៉ូវគ្នាវិញ ខណៈមានការបង្ហោះរូបថតកៀកកើយគ្នាជាថ្មី។

ជាក់ស្តែងនៅលើផេកមួយបានបង្ហោះរូបភាពអមខ្លឹមសារថា «អបអរសាទរជូនពរស្រលាញ់គ្នាម្តងទៀតដល់ចាស់កោងខ្នងណា ដូចការសង្ស័យ សេង សុខឃីម ត្រូវរ៉ូវជាមួយ នាយ ចឺម ក្រោយទម្លាយរូបភាពជាមួយអតីតនឹងថាឱបខ្ញុំឲ្យណែនដូចថ្ងៃដំបូងដែលយើងស្រឡាញ់គ្នាអ្នកថ្មីទាមទារកុំឲ្យនៅនឹកអ្នកចាស់ទោះ ព្យាយាមបន្លំយ៉ាងណាក៏នៅនឹកគេ នឹកស្តាយពេលវេលា និងនឹកស្រលាញ់វាខុសគ្នាបែងចែកឲ្យដាច់ណា»។

បន្ទាប់ពីមានការចែករំលែកដំណឹងដូចខាងលើភ្លាមៗសាមីខ្លួនអ្នកនាង សេង សុខឃីម ក៏បានចេញមកឆ្លើយច្បាស់ៗវិញថា«អត់ទេបង…..មិនមែននៅនឹក នៅស្តាយអ្នកចាស់ តែមិនមានសូម្បីអារម្មណ៍ចង់ចាប់ផ្តើមជាថ្មីជាមួយអ្នកណាម្នាក់។ មានអារម្មណ៍ថាហត់គ្រាន់តែគិតថានឹងត្រូវរកមនុស្សណាម្នាក់មកផ្តើមជាថ្មី»។
អ្នកនាង សេង សុខឃីម បានបញ្ជាក់ទៀតថា «ហត់នឹងផ្តើមពីចំណុចសូន្យ ហត់នឹងរៀនយល់ពីគ្នា ហត់នឹងឲ្យគេមកទទួលយកចរិតយ៉ាប់ៗរបស់យើងដែលយល់តែពីចិត្តខ្លួនឯងទាំងដែលខ្ញុំជាមនុស្សមិនចូលចិត្តបកស្រាយស្រាប់ផងហត់នឹងសាងគ្រប់យ៉ាងឡើងវិញ ជាពិសេសហត់នឹងឲ្យបេះដូងរៀនស្រលាញ់ម្តងទៀត ព្រោះស្នេហាកាលពីអតីតបានបង្រៀនខ្ញុំយ៉ាងច្រើនថាទោះខ្ញុំខំធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ និងមនុស្សជុំវិញខ្លួនគេយ៉ាងណាបើមនុស្សមិនចូលចិត្តយើងហើយគេនឹងមើលឃើញទង្វើយើងចេញជារឿងរ៉ាវផ្សេង»។

អ្នកមេម៉ាយ សេង សុខឃីម បានបន្ថែមថា «តាមពិតស្នេហាដែលខ្ញុំចង់បានពីអតីតគឺងាយៗតែគេមិនយល់សុំត្រឹមគេចេញមុខការពារ សុំត្រឹមកុំឲ្យខ្ញុំមើលមកដូចជាមនុស្សដែលស្រលាញ់គេតែម្ខាង…ណ្ហើយខ្ញុំប្រហែលកើតមកមិនសក្តិសមទទួលបានក្តីស្រលាញ់ពីនរណាម្នាក់ឡើយ»។
ចំណែកឯតារាកំប្លែងអ្នកនាង អ៊ីត បានចេញមុខច្រានចោលព័ត៌មាននេះជំនួសក្មួយប្រុស គឺនាយ ចឺម ផងដែរដោយឡើងខ្លីថា «ពិតជាទំនេរមែន»។

គេធ្លាប់នៅចាំបានថាកាលពីអំឡុងចុងឆ្នាំ២០២២ កន្លងទៅអ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុខឃីម បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយអតីតសង្សាតារាចម្រៀងវ័យក្មេង នាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយដំណឹងនៃការបែកបាក់នេះគេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្ត បន្ទាប់៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


