ជីវិតកម្សាន្ដ
លោក អុល សំអាង បារម្ភល្ខោនបាសាក់ខ្មែរបាត់បង់ទម្រង់ដើម និងកាន់តែឯកាបើគ្មានការជួយផ្សព្វផ្សាយ
លោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ ជាថ្មីម្តងទៀតបានបង្ហាញការព្រួយបារម្ភខ្លាំងពាក់ព័ន្ធល្ខោនបាសាក់ខ្មែរអាចបាត់បង់ទម្រង់ដើម និងកាន់តែឯកាបើសិនគ្មានការចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

តួឯកល្ខោនបាសាក់លោក អុល សំអាង បានចេញមកស្នើដោយទទូចដល់ភាគីពាក់ព័ន្ធនិងកូនខ្មែរទាំងត្រូវរួមគ្នាលើកស្ទួយដល់វិស័យល្ខោនបាសាក់ដើម្បីជំរុញកាន់តែមានភាពល្បីល្បាញ។ ជាការពិតលោក អុល សំអាង គេកត់សម្គាល់ថា លោកតែងបានធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ ឬធ្លាក់ចុះ។
លោក អុល សំអាង បានថ្លែងប្រាប់ឲ្យដឹងថា បើយើងជាកូនខ្មែរជំនាន់ថ្មី មិនអើពើ ស្ទាក់ស្ទើរ ធ្វើជាមិនដឹងមិនឮ បិតភ្នែក អូសរំលងមិននាំគ្នាជួយជ្រោងបណ្ដែតបណ្ដោយទុកចោលល្ខោនបាសាក់ ឲ្យកម្សត់ កំព្រាឯកោ កណ្ដែងកណ្ដោច ខ្លោចផ្សា សព្វថ្ងៃល្ខោនខ្លះបានក្លាយ បាត់បង់ទម្រង់ដើម ក៏ឲ្យព្រួយណាស់បាត់ក្បាច់ក្បួន ហួនល្ខោន សំនៀងច្រៀងរបៀបនិយាយរបៀបសម្ដែងរបៀបស្លៀកពាក់បែបបទផាត់មុខ។ល។

លោកនិយាយដោយស្នើដល់មហាជនថា «បងប្អូនអើយជួយផ្សព្វផ្សាយផង ផលិតល្ខោនបាសាក់ជាតិផង តាមទូរទស្សន៍នានាបើវង់ណា សម្ដែង កំប្លែង ជេរ បញ្ចោ អាសអាភាស អសីលធម៌ ឬបំពុល បំផ្លាញល្ខោនបុរាណខ្មែរសូមកុំបង្ហោះផ្សាយតាមយូធូបនាំឲ្យបាត់តម្លៃ កិត្តិយស វប្បធម៌ជាតិ បាត់សេចក្ដីថ្លៃថ្នូរជាសិល្បករល្ខោនកំប្លែងជោរ កំប្លែងជេរគ្នា យើងនាំគ្នាកែលំអរ»។

លោក អុល សំអាង បញ្ជាក់បន្ថែមថា«ខ្លាចណាស់សិល្ប:ល្ខោនខ្មែរបាត់បង់ ឬក៏ធ្លាក់ចុះអនថយតែបើល្ខោនផលិតត្រឹមត្រូវបានហើយហាក់មិនសូវជួយស៊ែរផ្សព្វផ្សាយចែករំលែកបន្ត អ្នកស៊ែនៅតែស៊ែរ អ្នកមិនស៊ែ នៅតែមិនសូវស៊ែ តើធ្វើដូចម្តេចទើបវប្បធម៌ខ្មែរកាន់តែរីកចម្រើនបានទៅ?»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


