ជីវិតកម្សាន្ដ
ប្រធានក្រុមល្ខោនបាសាក់ អំពាវនាវរួមគ្នាផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ
លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បៈល្ខោនបាសាក់មហាជន អុល សំអាង វង់ទីរាជាធានីភ្នំ ជាថ្មីម្តងទៀត បានចេញមុខអំពាវនាវដល់គ្រប់មជ្ឈដ្ឋានមហាជន ត្រូវរួមគ្នាផ្សព្វផ្សាយអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ។

ការអំពាវនាវរបស់ប្រធានក្រុមល្ខោនបាសាក់ អុល សំ អាង រូបនេះ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យមានការបាត់បង់ ឬធ្លាក់ចុះ ពិសេសក៏ជាផ្នែកមួយដែលធ្វើឲ្យកាន់តែជ្រួតជ្រាបដល់ស្រទាប់មហាជនបានដឹងអំពីគុណតម្លៃវប្បធម៌ជាតិផងដែរ។
លោក អុល សំអាង បានបញ្ជាក់ថា ”ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្ស មរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរឲ្យជ្រួតជ្រាបដល់ស្រទាប់មហាជន ជ្រួតជ្រាបពីគុណតម្លៃ វប្បធម៌ជាតិ យើងគួរតែផុសចេញទឹកចិត្តសមានចិត្ត ស្មារតី មនសិការ នៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សាបណ្ដុះបណ្ដាល គាំពារទ្រទ្រង់ពីមូលធនជនឥស្សរជន នៃជាតិយើង”។

កន្លងមកដោយការព្រួយបារម្ភខ្លាចបាត់បង់តួឯកល្ខោនបាសាក់លោក អុល សំអាង ធ្លាប់ចេញមកស្នើដោយទទូចដល់ភាគីពាក់ព័ន្ធ និងកូនខ្មែរទាំងអស់ រួមគ្នាលើកស្ទួយដល់វិស័យល្ខោនបាសាក់ ដើម្បីជំរុញឲ្យកាន់តែមានភាពល្បីល្បាញ។
ជាការពិតលោក អុល សំអាង គេកត់សម្គាល់ថា លោកតែងអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ ឬធ្លាក់ចុះ។

លើសពីនេះទៀត ព្រោះតែមានការស្រលាញ់វប្បធម៌ អរិយធម៌សង្គមជាតិ ដោយឈរលើសុឆន្ទៈឧត្ដមគតិជាតិ ខ្លាចបាត់បង់ទម្រង់ល្ខោនសិល្បករ ក្រុមល្ខោនបាសាក់លោក អុល សំអាង បានបញ្ជាក់ដែរថា ទោះយ៉ាងណាលោកសុខចិត្តក្រាញននៀលតស៊ូពុះពារឆ្លងកាត់ឧបសគ្គ លំបាកលំបិនវេទនាក៏ដោយ ក៏មិនរាថយដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


